ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ហូរទឹកភ្នែក ! អាកាសធាតុក្តៅពោតដាក់គ្រាប់មិនពេញ គ្មានអ្នកបញ្ជាទិញ ខណៈអ្នកដាំទុរេនថា ខ្វះខាតទឹកខ្លាំង

2 អាទិត្យ មុន

អាកាសធាតុ​ក្តៅ​ហួតហែង ខ្វះខាត​ទឹក​កំពុង​ធ្វើ​ឱ្យ​កសិករ​ម្ចាស់​ចម្ការ​ដំណាំ​ពោត និង​ទុរេន​ហូរ​ទឹកភ្នែក ព្រោះ​កសិផល​មិនល្អ និង​ខ្វះ​អ្នកបញ្ជា​ទិញ​ជាដើម ។ ជាក់ស្តែង នៅ​ខេត្តស្ទឹងត្រែង កសិករ​បាន​ព្យាយាម​ដាំពោត​ធ្វើ​ជា​ភូមិ​មួយ មាន​ផលិតផល​មួយ…

អាកាសធាតុ​ក្តៅ​ហួតហែង ខ្វះខាត​ទឹក​កំពុង​ធ្វើ​ឱ្យ​កសិករ​ម្ចាស់​ចម្ការ​ដំណាំ​ពោត និង​ទុរេន​ហូរ​ទឹកភ្នែក ព្រោះ​កសិផល​មិនល្អ និង​ខ្វះ​អ្នកបញ្ជា​ទិញ​ជាដើម ។

ជាក់ស្តែង នៅ​ខេត្តស្ទឹងត្រែង កសិករ​បាន​ព្យាយាម​ដាំពោត​ធ្វើ​ជា​ភូមិ​មួយ មាន​ផលិតផល​មួយ តែ​នៅ​ឆ្នាំ​នេះ​ដំណាំ​ពោត​រង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បង្ក​ឱ្យ​ផល​ពោត​ត្រូវ​ខាតបង់ ដោយសារ​តែ​ផ្លែ​វា​ដាក់​គ្រាប់​មិន​បាន​ពេញលេញ ហើយ​គ្មាន​អ្នកបញ្ជា​ទិញ តម្រូវ​លក់​ធ្វើ​ចំណី​គោ​វិញ ។

លោក​អន ជួន មេ​ភូមិ​ខាំ​ផា​ន់ បាន​បញ្ជាក់​ថា ដំណាំ​ពោត​កសិករ​នៅ​ឆ្នាំ​នេះ​ជួប​ប្រទះ​អាកាសធាតុ​ប្រែប្រួល​ជា​គ្រោះ​ចង្រៃ​មួយ​បាន​បង្ក​ឱ្យ​ពោត​ដាក់​គ្រាប់​មិន​បាន​ពេញលេញ ធ្វើ​ឱ្យ​កសិករ​ខាតបង់​ថវិកា​ប្រមាណ​ជាង​២០%​ក្នុង​ចម្ការ​នីមួយ​ៗ ទោះបី​បងប្អូន​ខិតខំ​ប្រើ​មធ្យោបាយ​ថែទាំ បូមទឹក​ដាក់​យ៉ាងណា​ក៏​ដោយ ។

លោក​បន្ត​ថា ការ​ដាំ​ដុះ​បច្ចុប្បន្ន កសិករ​អនុវត្ត​តាម​បច្ចេកទេស​ទាំង​ការ​ថែទាំ និង​ការ​ជ្រើសរើស​ពូជ​បាន​ត្រឹមត្រូវ​ហើយ តែ​ឆ្នាំ​នេះ​អាកាសធាតុ​ក្ដៅ​ហួសការ​ស្មាន​បង្ក​ឱ្យ​ដំណាំ​ពោត​ថយគុណភាព​ប្រមាណ​១៥​ទៅ​២០% គុណភាព​វា​បើ​ដូច​រាល់​ឆ្នាំ​អត់​អី​ទេ គឺ​ពោត​សាច់​ពេញ​ៗ ព្រោះ​ធាតុអាកាស​ត្រជាក់​អត់​ដូច​ឆ្នាំ​នេះ​ក្ដៅ ។

លោក ឈាវ សុ​គុណ​ថែ​ល រស់នៅ​ចំណុច​ខេ ក្នុងភូមិ​ខាំ​ផា​ន់ បាន​បញ្ជាក់​ថា កសិករ​ប្រមាណ​ជាង​៧០​គ្រួសារ​នៅ​ក្នុងភូមិ​នេះ​បាន​ព្យាយាម​ដាំពោត​ប្រចាំ​រដូវ​កាល ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ប្រយោជន៍​រួម​គ្នា​ថែរក្សា​ឱ្យ​បាន​កេរ្តិ៍ឈ្មោះ​ភូមិ​មួយ​មាន​ផលិតផល​មួយ គឺ​ពោត​សហគមន៍​ភូមិ​ខាំ​ផា​ន់ ។ លោក​បន្ថែម​ថា ដំណាំ​ពោត​នៅ​ជុំ​ទី​៣​នេះ ស្ទើរតែ​បាត់បង់​ផលិតផល​មួយ​ភូមិ​មួយ ព្រោះ​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​កសិករ​ខាតបង់​ដើមទុន​ទៅ​លើ​ការ​ចំណាយ ថវិកា​ទិញ​ប្រេង​មួយ​លី​ត្រ​៥​ពាន់ ដើម្បី​បូមទឹក​ស្រោច​សម្រាប់​ទប់ និង​កម្តៅថ្ងៃ ។

លោកស្រី ឆៃ​ចិ​ត្រា អ្នក​ស្ងោរ​ពោត​លក់ នៅ​ក្រុង​ស្ទឹង​ត្រែង បានឱ្យ​ទទួលស្គាល់​ថា បច្ចុប្បន្ន​ពោត និង​បន្លែ​ផ្សេង​ៗ​ដែល​នាំ​ចេញពី​ភូមិ​ខាំ​ផា​ន់​នេះ​ស្រួល​លក់ដូរ​ជាង​ពោត និង​បន្លែ​នាំ​ចូល​មក​ពី​បណ្តា​តំបន់​នានា ព្រោះ​អតិថិជន​បាន​ស្គាល់​ប្រភព​ច្បាស់លាស់ និង​មាន​រសជាតិ​ឆ្ងាញ់​ផង ។ លោកស្រី​ថា ពោត​ឆៅ​ក្នុង​មួយ​ផ្លែ​មាន​តម្លៃ​ចាប់ពី​៥​ទៅ​៧០០​រៀល ពេល​ស្ងោរ​ឆ្អិន​មួយ​តម្លៃ​១.០០០​រៀល​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា នៅ​ភូមិ​ខាំ​ផា​ន់​សង្កាត់​សាមគ្គី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​២០០​គ្រួសារ បាន​ប្រកប​មុខរបរ​ដាំ​ដំណាំ​រួម​ផ្សំ ជា​ពិសេស​ដំណាំ​ពោត នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ដែល​មាន​ផ្ទៃដី​លាតសន្ធឹង​ជាង​៨​គីឡូម៉ែត្រ ចាប់ពី​អូរ​(​ម៉​ម​កើត​)​ទៅ​ដល់​អូរ​ឈើទាល (​កោះ​កី​) ហើយ​បច្ចុប្បន្ន​ដំណាំ​ពោត​មាន​ជាង​១៥​ហិ​កតា កំពុង​រង​ការ​ថមថយ​ទិន្នផល ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ហួស​កម្រិត​នេះ ។

ងាក​ទៅ​រឿងហេតុ​ចម្ការ​ទុរេន​ម្នាក់ នៅ​ខេត្តកោះកុង​វិញ គឺជា​រឿង​ដ៏​គួរ​អោយ​សោកស្តាយ​ចំពោះ​ប្រជា​កសិករ​ខ្មែរ ក្រោយ​ដាំ​ដុះ​ធុ​រេ​ន​បាន​ផល​ហើយ បែរជា​ជួប​រឿង​ធុ​រេ​ន​ប្រេះ​ពេញ​ដើម ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ មេ​សា ឆ្នាំ​២០២៤​នេះ ធុ​រេ​ន​នៅ​តែ​ប្រេះ​ជា​បន្តបន្ទាប់ ។

តើ​បងប្អូន​ប្រជា​កសិករ​ដូច​គ្នា ដឹង​ទេ​ថា ធុ​រេ​ន​ប្រះ​មូលហេតុ​អ្វី​អោយ​ពិតប្រាកដ? តើ​មាន​វិធី​សាស្ត្រា​បែប​ណា​ក្នុង​កែ​ស្ថានការណ៍​អោយទាន់​ពេលវេលា​បាន​នោះ?ខណៈ​ធុ​រេ​ន​នៅ​តែ​ប្រះ ហើយ​ជាដើម​រដូវ​ទៀត​ផង​នោះ?

កាលពី​ពេល​ថ្មី​ៗ​នេះ ម្ចាស់​ចម្ការ​ធុ​រេ​ន​មួយ​កន្លែង នៅ​ខេត្តកោះកុង​បាន​បង្ហោះ​សំ​ណេ​រ​ក្នុង​បណ្តាញ​សង្គម​ពី​ផល​លំបាក​របស់​ខ្លួន ក្រោយ​ទុរេន​បាន​ប្រះ​នៅ​លើ​ដើម​ជា​បន្ទាប់​ថា « អាកាសធាតុ​ក្តៅ​ខ្លាំង អត់​មាន​ភ្លៀង​សោះ​នៅ​ចម្ការ ទឹក​ក៏​ប្រើប្រាស់​អស់​ទៀត ទុរេន​សើច​ដាក់​ទាំង​ខ្លួនប្រាណ​នៅ​លើ​ដើម ខ្លះ​ក៏​ទំ​លាក់ខ្លួន​មក​លើ​ដី ខ្លះ​ក៏​ត្រូវ​កាត់​ចោល ទាំង​មិន​ទាន់​គ្រប់​វ័យ​ត្រូវ​ប្រមូល​ផល ក្តី​សង្ឃឹម​ឆ្នាំ​នេះ​មាន​តិច​ណាស់ »​។

គួរ​បញ្ជាក់​ដែរ​ថា ទុរេន​ដែល​កំពុង​តែ​ប្រេះ​នៅ​ដើមរដូវ​ដែល​កំពុង​តែ​ខ្វះខាត​ទឹក​នេះ គឺ​នៅ​ឃុំ ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ។ ដោយ​ខូចខាត​មក​ពី​មូលហេតុ​ប្រែប្រួល​អាកាសធាតុ​នេះ មាន​ច្រើន​គួរសម នឹង​កំពុង​ប្រះ​ជា​បន្តបន្ទាប់​នៅ​ដើមរដូវ ខណៈ​ម្ចាស់​ចម្ការ​ថា ខ្លួន​អាច​នឹង​ប្រមូល​ផល​ដើមរដូវ​នៅ​ចុងខែ​៥ នៃ​ខែឧសភា​នេះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី ស៊ីវ​អ៊ី​ង ដែល​ជា​ម្ចាស់​ចម្ការ​ទុរេន​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​និយាយ​ថា ឆ្នាំ​នេះ​អាច​នឹង​លំបាក​ខ្លាំង​សម្រាប់​អ្នកស្រី​ផ្ទាល់ ដោយ​កាលពី​កន្លង​ទៅ​អ្នកស្រី​បាន​បង្ហោះ​ភ្ជាប់​រូបភាព​ជាមួយ​ធុ​រេ​ន​ថា « រូបភាព​ដ៏​សោកសៅ​ប្រចាំឆ្នាំ ២០២៤​នេះ » ។

ជាមួយ​គ្នា​នេះ ចំការ​អ្នកស្រី​ផ្ទាល់​ជួប​បញ្ហា គឺ​មានការ​ខ្វះខាត​ទឹក ដូច្នេះ​ទើប​បានជា​ទុរេន​ប្រេះ​ពេញ​ដើម​ទុរេន ដូចនេះ ម្យ៉ាងទៀត​អាច​ថា មក​ពី​អាកាសធាតុ​ព្រោះ​នៅ​ចម្ការ​ដែល​អ្នកស្រី​ដាំ​នេះ មិន​មាន​ភ្លៀង​ទល់​តែ​សោះ បើ​ធៀប​កាលពី​ឆ្នាំ​មុន ធុ​រេ​ន​ខូចខាត​ប្រមាណ​ជា ៤០​ភាគរយ ហើយ​បើ​ឆ្នាំ​នេះ​វិញ គឺ​មាន​ភាគរយ​សង្ឃឹម​ដែល​នឹង​ទទួល​បាន​ផល​តិចតួច ។

អ្នកស្រី ស៊ីវ​អ៊ី​ង ដែល​ជា​ម្ចាស់​ចំការ​ទុរេន​ដែល​បាន​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​ជា​ជិត​១០០​ដើម​បន្ត​ថា សម្រាប់​ការ​ដាំ​ដុះ​ទុរេន​នេះ​មាន​អាយុ​៩​ឆ្នាំ​ហើយ ដោយ​ការ​ប្រមូល​ផល​សម្រាប់​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៥ ហើយ​ក៏​ជួប​បញ្ហា​ច្រើន​ដូចដែល​បងប្អូន​បានឃើញ ។ ចំពោះ​លក្ខណៈ​នៃ​ការ​ដាំ​ដុះ​ទុរេន​នេះ​ទៀត​សោត ត្រូវការ​ថែទាំ​ដិត​ដល់​ទាំង​ការ​ដាក់​ទឹក ការ​ដាក់​ជី ពោល​ចាប់តាំងពី​ទុរេន​ចេញ​ផ្កា​រហូត​ដល់​ទុរេន​បាន​ផល ។

អ្នកស្រី ស៊ីវ​អ៊ី​ង បញ្ជាក់​ថា ទុរេន​ត្រូវការ​មើលថែ​ដិត​ដល់​បំផុត គឺ​ចាប់ពី​អាយុ​ផ្កា​ដែល​មាន​អាយុ​៧០​ថ្ងៃ​ឡើង​ទៅ​ដោយ​មាន​ជី និង​ទឹក​គ្រប់គ្រាន់ ជា​ពិសេស គឺ​ការ​បោច​ផ្កា​ទុរេន​នៅ​ពេល​យប់​ជាដើម​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា សម្រាប់​ទុរេន​ដែល​ប្រេះ ឬ​ញែក​នៅ​លើ​ដើម​ខ្លាំង គឺ​ពុំ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​នោះ​ឡើយ ដោយ​អ្នកស្រី ស៊ីវ​អ៊ី​ង និយាយ​ត្អូញត្អែរ​ថា យើង​ពុំ​អាច​យក​ទៅ​លក់ ឬ​បរិភោគ​បាន​នោះ​ទេ បាន​ត្រឹម​កាត់​ទម្លាក់​ចោល​នៅ​ក្រោម​ដើម​ប៉ុណ្ណោះ​»​។

យ៉ាងណាមិញ បើ​ចំពោះ​ទុរេន​ដែល​ប្រេះ​របស់​អ្នកស្រី​ផ្ទាល់​ទើប​មាន​អាយុ​៩០​ថ្ងៃ ដូចនេះ​ទុរេន​ដែល​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ពិសា លុះត្រាតែ​ទុរេន​មាន​អាយុ​១២០​ថ្ងៃ ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ