ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍៦កន្លែងផ្សេងគ្នា ស្លា.ប់ម្នាក់របួសធ្ងន់ស្រាល១០នាក់នៅក្រុងបាវិតនិងក្រុងស្វាយរៀង

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រយៈពេលប៉ុន្មានម៉ោងមានគ្រោះថ្នាក់ចរាចរណ៍៦កន្លែងផ្សេងគ្នា បណ្ដាលឱ្យស្លា.ប់

ខេត្តស្វាយរៀង ៖ រយៈពេលប៉ុន្មានម៉ោងមានគ្រោះថ្នាក់ចរាចរណ៍៦កន្លែងផ្សេងគ្នា បណ្ដាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់០៨នាក់និង០២នាក់ផ្សេងទៀតរងរបួសស្រាលនៅក្រុងបាវិតនិងក្រុងស្វាយរៀង ។

ករណីទី១-កើតឡើងនៅវេលម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១២ ឧសភា ឆ្នាំ​២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ នៅចំណុច ខាងមុខតបន់សេដ្ឋកិច្ចពិសេសមេហាតធេនស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត រវាងម៉ូតូនិងម៉ូតូកង់បី បើកបរបញ្ច្រាស់ទឹសគ្នាបណ្ដាលឱ្យម៉ូតូកង់បីក្រឡាប់ចូលប្រឡាយផ្ងាជើងទ្រមេឃ បណ្ដាលឱ្យអ្នកបើកកង់បី និងអ្នករួមដំណើររបួសស្រាល។

ករណីទី២-កើតឡើងនៅវេលាម៉ោង០១និង២០នាទីរសៀល នៅលើកកណាត់ផ្លូវជាតិលេខ១ខាងមុខតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត រវាងរថយន្តនិងម៉ូតូ រថយន្តបុកម៉ូតូពីក្រោយ ហើយបេកគេចខ្លួនបាត់ស្រមោលបណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ដេកសន្លប់និងក្នុងថ្លុកឈាម។ ម៉ូតូខូចខាតយ៉ាងដំណំ ចំណែកជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ។

ករណីទី៣-កើតឡើងនៅវេលាម៉ោង០៣និង៥៥នាទីរសៀល លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេសក្រុងបាវិតកើតឡើងរវាងរថយន្ត និងម៉ូតូចំនួន០២គ្រឿង ក្នុងទិសដៅបញ្ច្រាស់ទឹសគ្នាពីកើតទៅលិច បណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតនិង២នាក់រងរបួសធ្ងន់ (ស្រី១នាក់)​ដេកសន្លប់នៅនិងកន្លែងត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូដើម្បីសង្គ្រោះ។

បើតាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដ១កគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ខៀវ ពាក់ស្លាកលេខព្រៃវែង3A-0837បើកបរដោយឈ្មោះ ព្រំយាន សុភា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្ត មានទីលំនៅភូមិលៀបឃុំកណ្ដៀងរាយស្រុកស្វាយទាប ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥៥-១៥៦ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត រវាងម៉ូតូនិងរថយន្តបើកបញ្ច្រាស់ទឹសគ្នាពីលិចទៅកើត។ជនរងគ្រោះទី១ជិះ ម៉ូតូម៉ាកវេវ ពណ៌សំបកឪឡឹក ស្លាកលេខស្វាយរៀង 1I-6996 បើកបរដោយឈ្មោះ យិន រ៉ា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិមេសថ្ងក ស្រុកចន្ទ្រា បើកបរពីលិចទៅកើត ម៉ូតូគ្មានកញ្ចក់មើលក្រោយគ្មានមួកសុវត្ថិភាព រងរបួសស្រាល។

អ្នករួមដំណើរឈ្មោះ ម៉ៅ សារ៉ា ភេទស្រីអាយុ៣៥ ឆ្នាំ មុខរបកម្មករសំណង់រស់នៅភូមិឃុំខាងលើ រងរបួសស្រាល អ្នករបួសទាំង០២នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកជីភូ។ទី២.មាន ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-5534 បើកបរដោយឈ្មោះ រាសី រក្សា ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិថ្មី ឃុំដូនកឹង ស្រុក​កម្ចាយមារ ខេត្តព្រៃវែង បើកបរពីលិចទៅកើតពាក់មួកសុវត្តិភាព មានកញ្ចក់មើលក្រោយ បានបុកឈ្នាន់ម៉ូតូអ្នករងរបួស២នាក់ខាងលើ បណ្ដាលឱ្យរេចង្កូតដួលបោកក្បាលចូលរថយន្ត បណ្ដាលឱ្យរបួសធ្ងន់ សមត្ថកិច្ចបញ្ជួនដល់មន្ទីរពេទ្យបង្អែកជីភូ ក៏បានស្លាប់បាត់បង់ជីវិតនៅលើរថយន្ត ចំណែក ម៉ូតូខូចខាតធ្ងន់ ។

រថយន្តខូចខាតស្រាលចំណែក អ្នកបើករថយន្តសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការក្រុងបាវិតដើម្បីកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ។ រីឯសព​ជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នមធ្យោបាយ រថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុ អ្នកបើកបរ ម៉ូតូពាក់ស្លាកលេខ ភ្នំពេញ 1JT-5534 វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ខ្វះការប្រុងប្រយ័ត្ន ។ បង្កឱ្យប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួលម៉ូតូ​បោក​ខ្ទាតចូលរថយន្តបុកតែម្ដង។

ករណីទី៤-កើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ១៣ ត្រង់ចំណុងខាងជើងក្លោងទ្វារវត្តក្តីរំដួលស្ថិតនៅភូមិពភ្លាសង្កាត់សង្ឃ័រក្រុងស្វាយរៀង រវាងម៉ូតូនិងម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់៣នាក់ (ស្ត្រីម្នាក់កជើងនិងកដៃម្ខាង) ។

ទី៥-កើតឡើងនៅវេលាម៉ោង៥និង៥៣នាទីល្ងាច នៅចំណុចខាងមុខមណ្ឌលកម្សាន្តក្រុងបាវិតស្ថិតនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត ជនរងគ្រោះបើកម៉ូតូបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង។មូលហេតុជនរងគ្រោះបើកបរល្បឿនលឿន រថយន្តបត់ចូលមណ្ឌលកម្សាន្តខ្វះការប្រុងប្រយ័ត្ន។

ទី៦-កើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចកែងច្រម៉ុះជ្រូកគោ២ស្ថិតនៅភូមិថ្មីសង្កាត់សង្ឃ័រក្រុងស្វាយរៀងរវាងរថយន្តក្រុងក្រុមហ៊ុនដាន ដាន ភ្នំពេញ ក្រុងហូជីមិញ ពាក់ស្លាកលេខភ្នំពេញ 3C-6598 បុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុ: អ្នកបើកបររថយន្ដបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ