ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនយូរឡើយ ! ជនដែលគ.ប់កញ្ចក់រថយន្តមន្ត្រីរាជការ​ម្នាក់នៅស្រុក​ត្បូងឃ្មុំ ត្រូវចាប់ខ្លួនបានហើយ

5 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​តាម​រថយន្ត​មួយ​គ្រឿង​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ស្រប​ពេល​ដែល​បើក​មក​ដល់​ចំណុច​មុខ​ផ្សារ​ម្រាម​ទាក ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​យក​ដុំ​ថ្ម​គប់​បែក​កញ្ចក់​រថយន្ត សំណាង​ណាស់​ដែល​ម្ចាស់​មិន​ត្រូវ​របួស ។…

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​តាម​រថយន្ត​មួយ​គ្រឿង​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ស្រប​ពេល​ដែល​បើក​មក​ដល់​ចំណុច​មុខ​ផ្សារ​ម្រាម​ទាក ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​យក​ដុំ​ថ្ម​គប់​បែក​កញ្ចក់​រថយន្ត សំណាង​ណាស់​ដែល​ម្ចាស់​មិន​ត្រូវ​របួស ។ បន្ទាប់​មក​ម្ចាស់​រថយន្ត​បាន​ប្រញាប់​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​រក​ជន​កំហូច ទីបំផុត​ត្រូវ​បាន​ស្រាវជ្រាវ​ចាប់ខ្លួន ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្តី​ពី​ករណី​ហិ​.​ង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ (​គប់​កញ្ចក់ រថយន្ត​) នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​យប់ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៧ ភូមិ​ម្រាម​ទាក ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ិ​ន ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ម្រាម​ទាក ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ដោយ​ធ្វើ​សកម្មភាព​យក​បំណែក​បេតុង​គប់​កញ្ចក់​រថយន្ត​ម៉ាក MITSUBISHI TRITON ពាក់​ស្លាក​លេខ រដ្ឋ 20.2.0670 ពណ៌​ស បណ្តាល​អោយ​បែក​កញ្ចក់​ផ្នែក​ខាង​មុខ ម្ចាស់​រថយន្ត​ឈ្មោះ ស៊ុន យ៉ា​ន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មុខរបរ​មន្ត្រីរាជការ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ទទួល​បាន​បណ្តឹង​កម្លាំង​ជំនាញ​ស្រុក​ត្បូងឃ្មុំ និង​កម្លាំង​ប៉ុស្តិ៍​ជី​រោ​ទិ៍​ទី​២ ចុះ​ស្រាវជ្រាវ ដោយ​មានការ​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​មានការ​ស​ម្រ​ប់​សម្រួល​ពី​លោក សួន ទី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ ។

សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​វរសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ និង​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ដំបូង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​ពី​ភិនភាគ​នៃ​ជនសង្ស័យ​ដែល​បាន​គប់​កញ្ចក់​រថយន្ត​នោះ ។ មុន​ពេល​កើត​ខេត្ត​ជនសង្ស័យ​បាន​បង្ហាញខ្លួន​នៅ​ក្បែរ​កន្លែង​នោះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ផង​របង​ជាមួយ​គេ​ស្គាល់​ពី​ភិនភាគ​មនុស្ស​ច្បាស់លាស់ ។

គួរ​រំលឹក​ថា កាលពី​ជាង​១០​ឆ្នាំ​មុន ឪពុក​របស់​ជនសង្ស័យ​បាន​ស្លា​.​ប់​ហើយ​ម្ដាយ​របស់​គេ បាន​ទៅ​រស់នៅ​ស្រុក​កញ្ជ្រាច​ខេត្តព្រៃវែង ហើយ​ជនសង្ស័យ​បាន​មក​លេង​ផ្ទះ​ពូ​នៅ​ឃុំ​ជី​រោ​ទិ៍​ទី​២ បាន​ពុំ​ដល់​១០​ថ្ងៃ ក៏​ស្រាប់តែ​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​តែ​ម្ដង ។ ហើយ​តាម​រយៈ​ការ​ធ្វើតេស្ត​ទឹកនោម​ពុំ​បានឃើញ​សារធាតុ​ញៀ​.​ន​នោះ​ទេ ។ ជនសង្ស័យ​ដូច​ជា មាន​វិបត្តិ​ផ្លូវចិត្ត​ពេល​ណា​ធ្វើទុក្ខ ។ ក៏​កើតរឿង​បែប​នេះ​លុះ​ពេល​ផុត​ក៏​ស្រាប់តែ​មាន​អារម្មណ៍​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ