ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើ​ចេះ​ផឹកស្រា​បាន ម្តេច​ក៏​ហូប​ម្រះ​មិនកើត ?

2 អាទិត្យ មុន

សុខភាព ៖ ម្រះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ ពេញ News Feed នៃ​បណ្តាញ​សង្គម​ក្នុងស្រុក​ខ្មែរ ។ ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​បង្កើត​ចលនា​ប្រឆាំង​សម្ល​ស្ងោរ​ម្រះ​នៅ​កម្ពុជា​ពី​សំណាក់​ក្រុម​មនុស្ស​ដែល​មិន​ចេះ​ញ៉ាំ​ម្រះ​នោះ ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន…

សុខភាព ៖ ម្រះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ ពេញ News Feed នៃ​បណ្តាញ​សង្គម​ក្នុងស្រុក​ខ្មែរ ។ ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​បង្កើត​ចលនា​ប្រឆាំង​សម្ល​ស្ងោរ​ម្រះ​នៅ​កម្ពុជា​ពី​សំណាក់​ក្រុម​មនុស្ស​ដែល​មិន​ចេះ​ញ៉ាំ​ម្រះ​នោះ ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន ជា​ពិសេស​ប្រជា​កសិករ​ដាំ​ម្រះ រហូត​ដល់​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ។

មិនតែប៉ុណ្ណោះ ក្រុម​មនុស្ស​ដែល​ចូល​ចិត្ត និង​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ពិសេស​របស់​ម្រះ​ចំពោះ​សុខភាព​បាន​តបត​វិញ ដោយ​បង្កើត​ចលនា​គាំទ្រ​សម្ល​ស្ងោរ​ម្រះ ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ផុសផុល​រហូត​លេច​ចេញ​ជា​យុទ្ធនាការ​បោះ​ពុ​ម្ភ​អាវយឺត ដើម្បី​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​កម្លាំង​ចូលរួម ។ ម្រះ គឺជា​រុក្ខជាតិ​វល្លិ​ត្រូពិច​មួយ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ល្ពៅ និង​ត្រសក់​ដោយ​ម្រះ ត្រូវ​បាន​គេ​ដាំ​នៅ​ពាសពេញ​សកលលោក ហើយ​ម្ហូប​ដែល​ចម្អិន​ដោយ​បន្លែ​ម្រះ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ម្ហូប​ដ៏​ពេញ​និយម​នៅ​ក្នុង​តំបន់​អាស៊ី ។

ភាព​យូ​នី​ក​នៃ​ម្រះ គឺ​ដោយសារ​តែ​រសជាតិ​ល្វីង​របស់​វា​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​មនុស្ស ប៉ុន្តែ​ដោយសារ​តែ​ភាព​ល្វីង នេះ​ក៏​ធ្វើ​ឱ្យ​ម្រះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​រហូត​ដល់​អ្នកខ្លះ​ស្អប់​ម្រះ​ថែម​ទៀត​ផង ។ ប៉ុន្តែ​មុន​លោក​អ្នក​ប្រកាន់​ជំហរ​ថា ជា​មនុស្ស​ស្អប់​ម្រះ សូម​ស្វែង​យល់​ពី​អត្ថប្រយោជន៍​របស់​ម្រះ​ជា​មុន​សិន?

សូម​ដកស្រង់​នូវ​អត្ថបទ​សុខភាព​មួយ​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​កោះសន្តិភាព​ស្តី​ពី​អត្ថប្រយោជន៍​៦​យ៉ាង​របស់​ម្រះ​ចំពោះ​សុខភាព ៖ ១-​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ប្រសិនបើ​អ្នកមាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ផ្លែ​ម្រះ​ពិតជា​អាច​ជួយ​អ្នក​បាន ។ សារធាតុ​ដែល​បាន​ចម្រាញ់​ពី​ម្រះ គេ​ជឿ​ថា​មាន​រចនាសម្ព័ន្ធ​ស្រ​ដៀង​គ្នា​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន​របស់​សត្វ និង​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។

ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០០០ អ្នកជំងឺ​ដែល​បរិភោគ​ម្រះ​ចំនួន ២០០០ មី​ល្លី​ក្រាម​ប្រចាំ​ថ្ងៃ​មានការ​ធ្លាក់​ចុះ​កម្រិត fructosamine យ៉ាង​ខ្លាំង និង​មាន​ផល​ប៉ះពាល់​ពី​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​តិចតួច ។ អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ម្រះ​មិន​ប្រើ​ជំនួស​ការ​លេបថ្នាំ​ទេ ។ ២-​ល្អ​ចំពោះ​សុខភាព​ភ្នែក វីតាមីន A គឺជា​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​ភ្នែក​របស់​អ្នក ។

ក្រៅពី​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺភ្នែកឡើងបាយ ឬ​ខ្វាក់មាន់ វីតាមីន​នេះ​ជា​ទូទៅ​ជំរុញ​អោយ​ភ្នែកមាន​សុខភាព​ល្អ ។ វា​ចាំបាច់​សម្រាប់​មុខងារ​ធម្មតា​នៃ​កញ្ចក់ភ្នែក និង​ភ្នាស​ត្របកភ្នែក​របស់​អ្នក ។ ការ​បរិភោគ​ម្រះ​ផ្តល់​ឲ្យ​អ្នក​ជិត​មួយ​ភាគ​បី​នៃ​វីតាមីន A ដែល​រាង​កាយ​អ្នក​ត្រូវការ​ជា​រៀងរាល់ថ្ងៃ ។ ៣-​ជំនួយ​ឆ្អឹង និង​ការពារ​ជំងឺ​ពុក​ឆ្អឹង ផ្លែ​ម្រះ​សម្បូរ​ទៅ​ដោយ​វីតាមីន K ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​ក្នុង​ការ​សាងសង់​ឆ្អឹង​។ បើ​គ្មាន​វីតាមីន​នេះ ជាតិ​កាល់ស្យូម​ដែល​អ្នក​បាន​បរិភោគ​នឹង​មិន​អាច​ជួយ​ឆ្អឹង​អ្នក​បាន​ច្រើន​ទេ ដោយសារ​តែ​វា​ត្រូវការ​វីតាមីន K ដើម្បី​ធ្វើ​ឲ្យ​ភាព​តាន់​នៃ​ឆ្អឹង​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។ អ្នក​នឹង​អាច​ជៀស​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់ឆ្អឹង ប្រសិនបើ​អ្នក​ទទួលទាន​វីតាមីន​នេះ​បាន​គ្រប់គ្រាន់ និង​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​ប្រេះ​ឆ្អឹង​។

ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​មាន​បញ្ហា​ឆ្អឹង ម្រះ​អាច​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក ។ ៤-​ល្អ​ចំពោះ​ថ្លើម ម្រះ​ត្រូវ​បាន​គេ​ប្រើ​ជា​ភេសជ្ជៈ​ប៉ូវ​ថ្លើម ដោយសារ​តែ​សមត្ថភាព​របស់​វា​ក្នុង​ការ​ជួយ​ដល់​ការ​រំលាយ​អាហារ បន្សុទ្ធ​ឈាម និង​បំបាត់​ជាតិពុល​ពី​រាង​កាយ ។

យោង​តាម​ការ​ប្រើប្រាស់​ឱសថ​បុរាណ​របស់​ចិន ជាតិ​ល្វីង​របស់​ម្រះ​អាច​ជួយ​បញ្ចុះ​កំ​ដៅ​នៅ​ក្នុង​ខ្លួន ដែល​វា​មាន​តួនាទី​បំបាត់​ជាតិពុល​ពី​ធម្មជាតិ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​រាង​កាយ ។ វីតាមីន K របស់​ម្រះ​ក៏​ជួយ​យ​កាត់​បន្ថយ​ផង​ដែរ​នូវ​ការ​ហូរ​ឈាម​ក្នុង​ថ្លើម ។ ៥-​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ម្រះ​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នកមាន​ជំងឺមហារីក ។

ផ្នែក​ផ្សេង​គ្នា​នៃ​ម្រះ​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ប្រឆាំង​នឹង​ជំងឺមហារីក​គ្រាប់​ឈាម ។ ការ​សិក្សា​ទាំងនេះ​បាន​រក​ឃើញ​ថា បន្លែ​មួយ​ប្រភេទ​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​សម្លាប់​កោសិកា​ជំងឺមហារីក​គ្រាប់​ឈាម HL60 របស់​មនុស្ស​។ ៦-​ជួយ​សម្រក​ទម្ងន់ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ការ​សិក្សា​បាន​រក​ឃើញ​ថា ម្រះ​អាច​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ជាលិកា​នៅ​ក្នុង​ខ្លួន​របស់​អ្នក ។ នេះ គឺជា​សមត្ថភាព​របស់​ម្រះ​ដើម្បី​ជំរុញ​ការ​បំបែក​ជាតិ​ខ្លាញ់ និង​រារាំង​ការ​សំយោគ​អាស៊ីត​ខ្លាញ់ ឬ​ទ្រី​គ្លី​សេ​រីត ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​នរណា​ម្នាក់​ដែល​មាន​ផែនការ​សម្រក​ទម្ងន់ ៕ ដោយ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

ម្រះ​ជា​បន្លែ​មាន​រសជាតិ​ល្វីង ស្របគ្នា​នៃ​ចលនា​ប្រឆាំង និង​គាំទ្រ​សម្ល​ស្ងោរ​ម្រះ តោះ​មក​ដឹង​ពី​អត្ថប្រយោជន៍​ច្រើន​យ៉ាង​របស់​ម្រះ​ចំពោះ​សុខភាព ព្រោះ​បើ​ចេះ​ផឹកស្រា​បាន ម្តេច​ក៏​ហូប​ម្រះ​មិនកើត?

សុខភាព ៖ ម្រះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ ពេញ News Feed នៃ​បណ្តាញ​សង្គម​ក្នុងស្រុក​ខ្មែរ ។ ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​បង្កើត​ចលនា​ប្រឆាំង​សម្ល​ស្ងោរ​ម្រះ​នៅ​កម្ពុជា​ពី​សំណាក់​ក្រុម​មនុស្ស​ដែល​មិន​ចេះ​ញ៉ាំ​ម្រះ​នោះ ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន ជា​ពិសេស​ប្រជា​កសិករ​ដាំ​ម្រះ រហូត​ដល់​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ។

មិនតែប៉ុណ្ណោះ ក្រុម​មនុស្ស​ដែល​ចូល​ចិត្ត និង​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ពិសេស​របស់​ម្រះ​ចំពោះ​សុខភាព​បាន​តបត​វិញ ដោយ​បង្កើត​ចលនា​គាំទ្រ​សម្ល​ស្ងោរ​ម្រះ ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ផុសផុល​រហូត​លេច​ចេញ​ជា​យុទ្ធនាការ​បោះ​ពុ​ម្ភ​អាវយឺត ដើម្បី​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​កម្លាំង​ចូលរួម ។ ម្រះ គឺជា​រុក្ខជាតិ​វល្លិ​ត្រូពិច​មួយ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ល្ពៅ និង​ត្រសក់​ដោយ​ម្រះ ត្រូវ​បាន​គេ​ដាំ​នៅ​ពាសពេញ​សកលលោក ហើយ​ម្ហូប​ដែល​ចម្អិន​ដោយ​បន្លែ​ម្រះ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ម្ហូប​ដ៏​ពេញ​និយម​នៅ​ក្នុង​តំបន់​អាស៊ី ។

ភាព​យូ​នី​ក​នៃ​ម្រះ គឺ​ដោយសារ​តែ​រសជាតិ​ល្វីង​របស់​វា​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​មនុស្ស ប៉ុន្តែ​ដោយសារ​តែ​ភាព​ល្វីង នេះ​ក៏​ធ្វើ​ឱ្យ​ម្រះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​រហូត​ដល់​អ្នកខ្លះ​ស្អប់​ម្រះ​ថែម​ទៀត​ផង ។ ប៉ុន្តែ​មុន​លោក​អ្នក​ប្រកាន់​ជំហរ​ថា ជា​មនុស្ស​ស្អប់​ម្រះ សូម​ស្វែង​យល់​ពី​អត្ថប្រយោជន៍​របស់​ម្រះ​ជា​មុន​សិន0x017d7

សូម​ដកស្រង់​នូវ​អត្ថបទ​សុខភាព​មួយ​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​កោះសន្តិភាព​ស្តី​ពី​អត្ថប្រយោជន៍​៦​យ៉ាង​របស់​ម្រះ​ចំពោះ​សុខភាព ៖ ១-​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ប្រសិនបើ​អ្នកមាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ផ្លែ​ម្រះ​ពិតជា​អាច​ជួយ​អ្នក​បាន ។ សារធាតុ​ដែល​បាន​ចម្រាញ់​ពី​ម្រះ គេ​ជឿ​ថា​មាន​រចនាសម្ព័ន្ធ​ស្រ​ដៀង​គ្នា​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន​របស់​សត្វ និង​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។

ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០០០ អ្នកជំងឺ​ដែល​បរិភោគ​ម្រះ​ចំនួន ២០០០ មី​ល្លី​ក្រាម​ប្រចាំ​ថ្ងៃ​មានការ​ធ្លាក់​ចុះ​កម្រិត fructosamine យ៉ាង​ខ្លាំង និង​មាន​ផល​ប៉ះពាល់​ពី​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​តិចតួច ។ អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ម្រះ​មិន​ប្រើ​ជំនួស​ការ​លេបថ្នាំ​ទេ ។ ២-​ល្អ​ចំពោះ​សុខភាព​ភ្នែក វីតាមីន A គឺជា​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​ភ្នែក​របស់​អ្នក ។

ក្រៅពី​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺភ្នែកឡើងបាយ ឬ​ខ្វាក់មាន់ វីតាមីន​នេះ​ជា​ទូទៅ​ជំរុញ​អោយ​ភ្នែកមាន​សុខភាព​ល្អ ។ វា​ចាំបាច់​សម្រាប់​មុខងារ​ធម្មតា​នៃ​កញ្ចក់ភ្នែក និង​ភ្នាស​ត្របកភ្នែក​របស់​អ្នក ។ ការ​បរិភោគ​ម្រះ​ផ្តល់​ឲ្យ​អ្នក​ជិត​មួយ​ភាគ​បី​នៃ​វីតាមីន A ដែល​រាង​កាយ​អ្នក​ត្រូវការ​ជា​រៀងរាល់ថ្ងៃ ។ ៣-​ជំនួយ​ឆ្អឹង និង​ការពារ​ជំងឺ​ពុក​ឆ្អឹង ផ្លែ​ម្រះ​សម្បូរ​ទៅ​ដោយ​វីតាមីន K ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​ក្នុង​ការ​សាងសង់​ឆ្អឹង​។ បើ​គ្មាន​វីតាមីន​នេះ ជាតិ​កាល់ស្យូម​ដែល​អ្នក​បាន​បរិភោគ​នឹង​មិន​អាច​ជួយ​ឆ្អឹង​អ្នក​បាន​ច្រើន​ទេ ដោយសារ​តែ​វា​ត្រូវការ​វីតាមីន K ដើម្បី​ធ្វើ​ឲ្យ​ភាព​តាន់​នៃ​ឆ្អឹង​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។ អ្នក​នឹង​អាច​ជៀស​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់ឆ្អឹង ប្រសិនបើ​អ្នក​ទទួលទាន​វីតាមីន​នេះ​បាន​គ្រប់គ្រាន់ និង​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​ប្រេះ​ឆ្អឹង​។

ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​មាន​បញ្ហា​ឆ្អឹង ម្រះ​អាច​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក ។ ៤-​ល្អ​ចំពោះ​ថ្លើម ម្រះ​ត្រូវ​បាន​គេ​ប្រើ​ជា​ភេសជ្ជៈ​ប៉ូវ​ថ្លើម ដោយសារ​តែ​សមត្ថភាព​របស់​វា​ក្នុង​ការ​ជួយ​ដល់​ការ​រំលាយ​អាហារ បន្សុទ្ធ​ឈាម និង​បំបាត់​ជាតិពុល​ពី​រាង​កាយ ។

យោង​តាម​ការ​ប្រើប្រាស់​ឱសថ​បុរាណ​របស់​ចិន ជាតិ​ល្វីង​របស់​ម្រះ​អាច​ជួយ​បញ្ចុះ​កំ​ដៅ​នៅ​ក្នុង​ខ្លួន ដែល​វា​មាន​តួនាទី​បំបាត់​ជាតិពុល​ពី​ធម្មជាតិ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​រាង​កាយ ។ វីតាមីន K របស់​ម្រះ​ក៏​ជួយ​យ​កាត់​បន្ថយ​ផង​ដែរ​នូវ​ការ​ហូរ​ឈាម​ក្នុង​ថ្លើម ។ ៥-​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ម្រះ​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នកមាន​ជំងឺមហារីក ។

ផ្នែក​ផ្សេង​គ្នា​នៃ​ម្រះ​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ប្រឆាំង​នឹង​ជំងឺមហារីក​គ្រាប់​ឈាម ។ ការ​សិក្សា​ទាំងនេះ​បាន​រក​ឃើញ​ថា បន្លែ​មួយ​ប្រភេទ​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​សម្លាប់​កោសិកា​ជំងឺមហារីក​គ្រាប់​ឈាម HL60 របស់​មនុស្ស​។ ៦-​ជួយ​សម្រក​ទម្ងន់ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ការ​សិក្សា​បាន​រក​ឃើញ​ថា ម្រះ​អាច​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ជាលិកា​នៅ​ក្នុង​ខ្លួន​របស់​អ្នក ។ នេះ គឺជា​សមត្ថភាព​របស់​ម្រះ​ដើម្បី​ជំរុញ​ការ​បំបែក​ជាតិ​ខ្លាញ់ និង​រារាំង​ការ​សំយោគ​អាស៊ីត​ខ្លាញ់ ឬ​ទ្រី​គ្លី​សេ​រីត ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​នរណា​ម្នាក់​ដែល​មាន​ផែនការ​សម្រក​ទម្ងន់ ៕ ដោយ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ