ប្រមុខព្រឹទ្ធសភា ប្រមុខរដ្ឋសភា ប្រមុខរដ្ឋាភិបាល មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ បានថ្វាយព្រះរាជពរដល់ព្រះមហាក្សត្រកម្ពុជា ខណ:ប្រទេសកម្ពុជាទាំងមូលប្រារព្វទិវាចម្រើន ព្រះជន្ម ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហមុន បានមានព្រះជន្នគម្រប់៧១ព្រះវស្សា ឈានចូល៧២ព្រះវស្សានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។
ឆ្នាំនេះ ក៏ជាឆ្នាំពិសេសផងដែរ ដែលព្រះមហាក្សត្រនៃយើងបានគ្រងព្រះរាជសម្បត្តិបាន២០ព្រះវស្សា ហើយក្រោមម្លប់របស់ព្រះអង្គ ប្រទេសកម្ពុជាមានសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ដោយធ្វើអោយ ប្រជាជនកម្ពុជារស់នៅកាន់តែមានជីវភាពធូរធានិងសុភមង្គលក្នុងជីវិត។
នៅថ្ងៃទី១៤ ខែឧសភានេះ ប្រមុខដឹកនាំព្រឹទ្ធសភា គឺសម្តេចតេជោ ហ៊ុន សែន លោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីរាជការ និងប្រជាជន បានផ្សព្វផ្សាយយ៉ាងព្រោងព្រាតសារថ្វាយព្រះពរដល់ព្រះមហាកក្សត្រកម្ពុជា ។
បេះដូងប្រជាជនកម្ពុជាពោរពេញដោយការគោរពយ៉ាងខ្ពង់ខ្ពស់ និងការស្រឡាញ់អស់ពីបេះដូងចំពោះព្រះមហាក្សត្រ ដែលប្រកដោយទឹកព្រះទ័យគិតដល់ផលប្រយោជន៍ ជាតិនិងប្រជាជនជាធំ ក្នុងនាម ជាព្រះមហាក្សត្រ សោយរាជ ប៉ុន្តែមិនកាន់អំណាច។
ព្រះមហាក្សត្រ ព្រះករុណា នរោត្តម សីហមុនី បានប្រកាន់ជំហរអព្យាក្រិតក្នុងនយោបាយ ដែលស្របតាមតួនាទីរដ្ឋធម្មនុញ្ញនៃរាជាធិបតេយ្យនៅកម្ពុជា។ ព្រះអង្គតែងតែប្តេជ្ញាព្រះទ័យ ក្នុងការបម្រើ ប្រទេសនិងប្រជាជនកម្ពុជាទាំងអស់ ដោយមិនគិតពីនិន្នាការ នយោបាយឡើយ។
ចាប់តាំងពីការឡើងគ្រងរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះមហាក្សត្រ គឺជានិមិត្ត រូបនៃស្ថិរភាព សាមគ្គីភាព និង ឯកភាពជាតិ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍គួរអោយកត់សម្គាល់។
ក្នុងរយ:ពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច ដ៏គួរអោយ កត់សម្គាល់ ដោយធ្វើអោយប្រទេសកម្ពុជាបានចាកចេញពីប្រទេសក្រីក្រ មកកាន់ប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតទាប ហើយឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។
ក្រោមម្លប់របស់ព្រះអង្គ និងការដឹកនាំប្រកបដោយការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹង សម្រេច ក្តីស្រមៃរបស់ខ្លួនក្លាយ ជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និង បន្តមក ទៀតក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ជាមិនខាន។
មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជាមានការគោរពនិងស្រឡាញ់ចំពោះព្រះអង្គ ដោយសារតែព្រះអង្គគឺជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យប្រកបដោយសប្បុរស ចំពោះ ប្រជាជនកម្ពុជាដែលស្ថិតក្នុងស្ថានភាពពិបាកផងដែរ។
ព្រះអង្គជាញឹកញាប់បានព្រះរាជទានអំណោយមនុស្សធម៌ដល់ប្រជាជន កម្ពុជាដែល មាន ស្ថានភាពជីវភាពលំបាកដោយភាពក្រីក្រឬក៏រងគ្រោះដោយមហន្តរាជ ធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។
ជាមួយគ្នានោះ ចាប់តាំងពីមុនពេលឡើងសោយរាជនៅឆ្នាំ២០២៤ និងរហូតមកដល់ពេលបច្ចុប្បន្ន ព្រះមហាក្សត្រ តែងតែមានទឹកព្រះទ័យ លើកកម្ពស់វប្បធម៌ នៃប្រទេស កម្ពុជា។ នេះដោយសារតែព្រះអង្គមានទឹកព្រះទ័យស្រឡាញ់សិល្បះនិង វប្បធម៌ តាំងពី ព្រះអង្គមានព្រះជនវ័យក្មេងមក។
ព្រះមហាកស្ត្រ ទ្រង់ប្រសូតនាថ្ងៃទី ១៤ខែឧសភាឆ្នាំ ១៩៥៣នៅទីក្រុងភ្នំពេញព្រះរាជា ណាចក្រ កម្ពុជា។ នៅឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គទ្រង់បានចូលសិក្សា នៅសាលា បឋមសិក្សានរោត្ដម, វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវ បានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក (Prague) ប្រទេស ឆេក ឬហៅថា ឆេកូស្លូវ៉ាគី នៅពេលនោះ នៅពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបាន ចូលរៀន នៅសាលា បឋមសិក្សា, វិទ្យាល័យ និង សាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ នៅក្នុង ឆ្នាំ១៩៧៥ ព្រះអង្គបានចាក ចេញពី ទីក្រុងប្រ៉ាក ដើម្បីទៅសិក្សាផ្នែកខ្សែភាព យន្ត នៅ ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា មុនឡើងសោយរាជ្យគឺនៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំង ជាព្រះ រាជប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទី ដែល ព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាង ស្វិតស្វាញ និងភក្តីភាព ចំពោះ វប្បធម៌កម្ពុជា។
ជាមួយព្រះរាជសមិទ្ធិផលដ៏ច្រើន ក្រោមការសោយរាជ្យរបស់ព្រះអង្គ ព្រះមហាក្សត្រ នឹងបន្តជា
ក្សត្យដែលទទួលការគោរពនិងស្រឡាញ់បំផុតពីប្រជាជនកម្ពុជាយូរអង្វែងទៅមុខទៀត៕
ចែករំលែកព័តមាននេះ