ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ផ្តល់ថវិកាសប្បុរសជនចូលរួមឧបត្ថម្ភការប្រកួតបាល់ទាត់ទៅផ្តល់ឲ្យគ្រួសារស.ពយុទ្ធជនពលីសរុប២០ម៉ឺនដុល្លារ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​សម្រេច​ផ្តល់​ថវិកា​ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​កីឡាបាល់ទាត់​ផ្តល់​ដល់​គ្រួសារ​ស​.​ព​យុទ្ធ​ជន​ពលី​សរុប​២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពោល គឺ​ក្នុង​២០​គ្រួសារ ដែល​មួយ​គ្រួសារ​ៗ​ទទួល​បាន​១​ម៉ឺន​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​សម្រេច​ផ្តល់​ថវិកា​ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​កីឡាបាល់ទាត់​ផ្តល់​ដល់​គ្រួសារ​ស​.​ព​យុទ្ធ​ជន​ពលី​សរុប​២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពោល គឺ​ក្នុង​២០​គ្រួសារ ដែល​មួយ​គ្រួសារ​ៗ​ទទួល​បាន​១​ម៉ឺន​ដុល្លារ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖« ដំបូង​ខ្ញុំ សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​ការ​ប្រ​កួ​កីឡាបាល់ទាត់ ដើម្បី​សប្បុរសធម៌​ដែល​មក​ដល់​ពេល​នេះ បាន​ចូលរួម​តាម​រយៈ​ខ្ញុំ​មាន​ជាង 4,8​លាន​ដុល្លារ (4,800,000$)» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​បន្ត​ថា ដើម្បី​ជួយ​ដល់​កន្លែង​ដែល​ជួប​ការ​លំបាក​ដែរ​នោះ ខ្ញុំ​សូម​ដក​ថវិកា​ចំនួន​១​លាន​ដុល្លារ (1,000,000$)​ដើម្បី​បែងចែក​ទៅ ៖ 1.​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ចំនួន​50​ម៉ឺន​ដុល្លារ (500,000$) ។ 2.​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង ជប៉ុន​ខេត្តកំពង់ស្ពឺ 30​ម៉ឺន​ដុល្លារ​(300,000$) ។ 3.​គ្រួសារ​យុទ្ធ​ជន​ពលី​ករណី​ផ្ទុះ​គ្រាប់ នៅ​យោធភូមិ​ភាគ​៣​ចំនួន​២០​គ្រួសារ ក្នុង​មួយ​គ្រួសារ​១​ម៉ឺន​ដុល្លារ (10,000$)​សរុប​២០​ម៉ឺន​ដុល្លារ​(200,000$)​។ ឯ​ថវិកា​ក្រៅពី​១​លាន​ដុល្លារ​នេះ​នឹង​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ