ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនល្មើស២នាក់កា.ប់មនុស្សស្លា.ប់ម្នាក់ និងរបួសម្នាក់ ពេលនេះចាប់ខ្លួនបានក្រោយពីគេចខ្លួន៦ថ្ងៃ

7 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជនល្មើស​២​នាក់ ក្រោយ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ម្នាក់ បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​រយៈពេល​៦​ថ្ងៃ ។ តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា…

ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជនល្មើស​២​នាក់ ក្រោយ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ម្នាក់ បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​រយៈពេល​៦​ថ្ងៃ ។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង ២២.៣០​នាទី ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ ចំណុច​កន្លែង​ហាត់ប្រាណ​មាត់បឹង​កន្សែង ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ក្រោយ​ទទួល​បាន​បទបញ្ជា​ភ្លាម​លោក​ឧត្តមសេនីយ៍ សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក មុត សម្បត្តិ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ អម​សាលាដំបូង​ខេត្តរតនគិរី ហើយ​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​រហូត​តាម​ចាប់​ជនល្មើស​ទាំង​២​នាក់​បាន​តែ​ម្តង ។

ក្នុង​កិច្ច​ប្រតិបត្តិការ​រយៈពេល​៦​ថ្ងៃនេះ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កង​រាជ​អាវុធ​ហត្ត​ខេត្ត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​ជាមួយ​ខេត្តកំពង់ស្ពឺ រាជធានី​ភ្នំពេញ និង​ខេត្តព្រៃវែង​ផង​ដែរ​។

ការ​ចាប់​ជនល្មើស​ទាំង​២​នាក់ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៣៖២២​នាទី ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​គ្រួ​ស ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។ យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ប្រ៉ា​ង ផា​លី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី (​ស្លា​.​ប់​) និង​ឈ្មោះ សា​វុ​ធ ម៉ា​ប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​ខាងលើ (​របួសធ្ងន់​) ។

ក្រោយ​ធ្វើការ​សួរនាំ និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ កម្លាំង​ជំនាញ​បាន​ពន្លាត​ដែន​សមត្ថកិច្ច​ពី​កន្លែង​កើតហេតុ​ដល់​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង​ខេត្តព្រៃវែង ទើប​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​មាន ៖
ទី​១ ៖ ឈ្មោះ រិ​ត សុខ អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​តា​អងកា​តែ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី (​ជា​ជន​ដៃដល់​) ។ ទី​២៖ ឈ្មោះ វ៉ា​ក់ សុខ​លី អាយុ​១៩​ឆ្នាំ (​ជា​អ្នក​ដឹក​ជន​ដៃដល់​)​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ រិ​ត សុខ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត បាន​នាំ​ជនសង្ស័យ​ទៅ​យក​វត្ថុ​តាង​លាក់​ទុក (​កាំបិត​ផ្គាក់​) នៅ​ចំណុច​ដី​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ក ក្នុងភូមិ​ឡ​យ៉ ឃុំ​ឡ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ជា​លទ្ធផល​កម្លាំង​បាន​ចាប់​យក​វត្ថុ​តាង​កាំបិត​ផ្គាក់​ប្រវែង​៦០.២​សង់ទីម៉ែត្រ​ចំនួន​១​ផង​ដែរ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ កាំបិត​ផ្គា​.​ក់​ចំនួន​១ ទូរស័ព្ទ Iphone ចំនួន​២​គ្រឿង ម៉ូតូ C១២៥ ចំនួន​២​គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ