ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ខែមន្ត្រី​រាជការស៊ីវិលទូទៅ​ទាបបំផុត គឺជិត​១,៤លាន​រៀល​ សម្រាប់ឆ្នាំ២០២៦

1 ថ្ងៃ មុន
  • ភ្នំពេញ

តាម​ឯកសារដែលគេបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា  បៀវត្សរ៍​អប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់ដូចតទៅ ៖ –…

តាម​ឯកសារដែលគេបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា  បៀវត្សរ៍​អប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់ដូចតទៅ ៖

– មន្ត្រីរាជការស៊ីវិលទូទៅ គឺ ១.៣៩៦.៩៥០រៀល

– គ្រូបង្រៀន និង គ្រូពេទ្យ គឺ ១.៤៩៦.៩៥០រៀល

– នគរបាលជាតិ សម្រាប់តំណែងពលបាលត្រី គឺ ១.៤៨៣.៩២៧រៀល ដោយគិតបញ្ចូលទាំងរបបអង្ករ

– យោធិន សម្រាប់តំណែង ពលទោ គឺ ១.៣៤៦.៥៥០រៀល ដោយមិនទាន់គិតបញ្ចូលរបបអង្ករ ហើយបើគិតបញ្ចូលទាំងរបបអង្ករ គឺ១.៤១៩.៦៧៥រៀល។

ទន្ទឹមនេះ មន្ត្រីជាប់កិច្ចសន្យាទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧៩០.០០០រៀល។ ហើយប្រាក់សោធនអប្បបរមាប្រចាំខែសម្រាប់ និវត្តជនជាអតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន​គឺ​៨៤៥.០០០រៀល ។

ដោយឡែក ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៦ត្រូវបានកំណត់ថា៖​

ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត គឺ ១.៦៨៥.០០០រៀល ហើយ សមាជិកវិញគឺ ១.២៨០.០០០រៀល។ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ គឺ ១.៣៩៥.០០០រៀល ហើយសមាជិកគឺ ១.០៥០.០០០រៀល។

ដោយឡែក សម្រាប់ក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់មេឃុំឫចៅសង្កាត់ទទួលបាន ១.៣៤៥.០០០រៀល,  ជំទប់ទី១ ទី២ឫ ចៅសង្កាត់រងទី១ ទី២ គឺ ១.០០៥.០០០រៀល ហើយសមាជិកក្រុមប្រឹក្សាគឺ៨៩៥.០០០រៀល មេភូមិគឺ៥៧០.០០០រៀល អនុប្រធានភូមិគឺ ៤៤៥.០០០រៀល ហើយសមាជិកភូមិ គឺ​៤១៥.០០០រៀល។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ