ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ ​ក្រោយ​ស្ត្រី​កើតគីសសុដន់​​បាន​វះកាត់​រួចរាល់

2 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​បន្ទាប់​ពី​ធ្វើការ​វះ​​កាត់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ស្ត្រី​ដែល​ស្ពាយ​ដុំ​​គីស​អស់​រយៈកាល​

ខេត្ត​កំពង់ស្ពឺ​ ៖ ​បន្ទាប់​ពី​ធ្វើការ​វះ​​កាត់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ស្ត្រី​ដែល​ស្ពាយ​ដុំ​​គីស​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ពេល​នេះ​បាន​សំដែង​នូវ​ក្តី​រំភើប​រីករាយ​ឥត​ឧបមា​និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​មន្ទី​កាល់​ម៉ែត្រ​ ជា​ពិសេស​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ចំណាយ​ច​វិកា ​ព្រម​ឧបត្ថម្ភ​គាំទ្រ​ដល់​រូប​គាត់​ក្នុង​ការ​វះកាត់​នេះ​។ គួររំលឹកថា ស្ត្រី​ម្នាក់​ទ្រាំ​រស់​ស្ពាយ​ដុំ​សាច់​ជាង​១០​គីឡូ​អស់​១៤​ឆ្នាំ​យ៉ាង​វេ​.​ទ​នា សំពះ​សុំ​សប្បុរសជន​ជួយ

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​នា​ព្រឹក​ថ្ងៃ​ទី​១៥​ ឧសភា ឆ្នាំ​​២០២៤​ នៅផ្ទះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៅ​ឃុំ​កា​ហែង ​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ស្ត្រី​ឈ្មោះ​គង់​ សា​រុំ​ បានសម្ដែង​នូវ​ប្ដី​រំភើប​រីករាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ ក្រោយ​ពី​បាន​វះកាត់​យក​ដុំ​សាច់​ដែល​គាត់​ស្ពាយ​មាន​ទម្ងន់១៣គីឡូក្រាម​(​ថ្លឹង​មុន​ពេល​វះ​) ​ដែល​ដុំ​សាច់​នេះ​គាត់​ស្ពាយ​ជាប់​ខ្លួន​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ​។

ស្ត្រី​ឈ្មោះ​គង់ ​សា​រុំ​ បាន​បន្ត​ថា ក្រុម​គ្រូពេទ្យ​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ឈាង​រ៉ា ជា​ច្រើន​នាក់​បាន​ប្រើ​ពេល​ជា​ច្រើន​ម៉ោង​តាំងពី​ម៉ោង8:00 រហូត​ដល់​ម៉ោង ១៧:៣០ នាទី​ល្ងាច​ ទើប​ការ​វះកាត់​សម្រេច​បាន​ជោគជ័យ100%​។ ​ក្នុង​នាម​សាមីខ្លួន​ផ្ទាល់​តែ​សូម​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ ព្រមទាំង​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​រូប​គាត់​ក្នុង​ការ​វះកាត់​នេះ​រហូត​ទទួល​បាន​ជោគជ័យ​និង​សុវត្ថិភាព​ទាំងស្រុង​។

ចំណែកឯ​អ្នកស្រី​គង់ ​សារី ​ដែល​ជា​បងស្រី​របស់​ស្ត្រី​គង់​សា​រុំ វិញ​ក៏​បាន​ថ្លែងអំណរគុណ​បន្ថែម​ផង​ដែរ ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ព្រមទាំង​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មន្ទីរ​ខេត្ត​កាល់​ម៉ែត្រ​ក៏​ដូច​ជាស​ម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្អូន​គាត់​ពេល​នេះ​គាត់​មាន​អារម្មណ៍​ថា​បាន​ប្អូន​គាត់​បាន​រួច​ផុត​ពី​ទុ​ក្ឋ​វេទនា នៃ​ជំងឺ​នេះ​ហើយ​។

ចំណែក​លោកយាយ​នួន​យី​ អាយុ88ឆ្នាំ​ដែល​ត្រូវជា​ម្ដាយ​របស់​ស្ត្រី​ឈ្មោះ​គង់​សា​រុំ ក៏​បាន​រៀបរាប់​ផង​ដែរ​ថា​ពេល​នេះ​គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​បន្ទាប់​ពី​កូនស្រី​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ពេល​នេះ​កូនស្រី​របស់​គាត់​បាន​រួច​ចាក​ផុត​ពី​ទុក​វេទនា​ដែល​ពី​មុន​មករ​ស់ទាំង​ត្រដរ​។​ពេល​នេះ​ជំងឺ​កាច​សាហាវ​យ​មួយ​ទាំងនេះ​បាន​ដាច់​របូត​ចេញពី​ខ្លួនប្រាណ​របស់​កូន​គាត់​ហើយ​។​កូន​គាត់​ពេល​នេះ​ដូច​មានជីវិត​រស់​ជា​ថ្មី​ម្ដងទៀត​យ៉ាង​ដូច្នោះ​ដែរ​។

កាយវិកា​ដ៏​សប្បុរស​របស់​ក្រុម​គ្រូពេទ្យ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​ក្រុម​គ្រួសារ​គាត់​ទាំងមូល​សូម​សម្ដែង​នូវ​កតញ្ញូតាធម៌​និង​ការ​ដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ជួយ​ជ្រោមជ្រែង​កូនស្រី​របស់​គាត់​បាន​រួច​ចាក​ផុត​ពី​ទុក្ខ​លំបាក​មួយ​នេះ ហើយ​និង​ដឹងគុណ​ថ្នាក់ដឹកនាំ​ខេត្ត​និង​សម្តេច​តេ​ជោរ​ហូត​ពេញ​ញ​មួយ​ជីវិត​ ។

សូម​រំលឹក​ថា ស្ដ្រី​មាន​ជំងឺ​ដុំ​សាច់​លើ​សុដន់​អស់​រយៈពេល​​ជាង១៣​ឆ្នាំ គ្មាន​ថវិកា​ព្យាបាល ពេល​នេះ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ហើយ ត្រៀម​វះកាត់​ដោយ​ឥត​គិតថ្លៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង ពី​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤​នេះ បន្ទាប់​ពី​បានឃើញ​ការ​បង្ហោះ​តាម​បណ្ដាញ​ព​ត៌​មាន​អំពី​អ្នកជំងឺ​ម្នាក់​ឈ្មោះ គង់ សា​រុំ ភេទ​ស្រី អាយុ ៤៧​ឆ្នាំ រស់នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​មាន​ជំងឺ​ដុំ​សាច់​នៅ​សុដន់​ខាងស្ដាំ​ជាង​១៣​ឆ្នាំ ហើយ​អ្នកជំងឺ​មាន​ស្ថានភាព​ក្រីក្រ​លំបាក គ្មាន​ទីពឹង សម្ដេច​តេ​ជោ ហ៊ុន​សែន អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ណែនាំ​ឱ្យ​លោក​សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​រក​អ្នកជំងឺ​ឃើញ ព្រមទាំង​បញ្ជូន​មក​ព្យាបាល​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង​ដែរ​។

លោក​សាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា «​បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​អ្នកជំងឺ​ខាងលើ​នេះ ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់​ឱ្យ​លោក​សាស្ដ្រាចារ្យ​រដ្ឋមន្ដ្រី​សុខាភិបាល ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ស្ដ្រី​ជា​អ្នកជំងឺ​ខាងលើ​នេះ​មក​ព្យា​ល​បាល ពេល​នេះ​ក្រុម​គ្រូពេទ្យ​របស់​យើង បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​អ្នកជំងឺ​ដោយ​ផ្ទាល់ និង​បាន​អញ្ជើញ​គាត់​មក​ទទួល​ល​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​គាត់​ក៏​បាន​មក​ដល់​មន្ទីរពេទ្យ​កាលពី​ល្ងាច​មិ​ញ​នេះ​។ ឥឡូវនេះ​យើង​កំពុងធ្វើការ​ពិនិត្យ និង​ព្យាបាល​ជូន​គាត់ ដើម្បី​ត្រៀម​ធ្វើការ​វះកាត់ នៅ​ព្រឹក​ថ្ងៃនេះ ហើយ​ចំពោះ​ការ​ព្យាបាល​ទាំងអស់ គឺ​ដោយ​ឥត​គិតថ្លៃ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ