ស្ត្រីម្នាក់ទ្រាំរស់ស្ពាយដុំសាច់ជាង១០គីឡូអស់១៤ឆ្នាំយ៉ាងវេ.ទនា សំពះសុំសប្បុរសជនជួយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយសារតែភាពក្រីក្រ ទើបបណ្ដាលឱ្យស្ត្រីម្នាក់រស់នៅយ៉ាងវេទនា ដោយទ្រាំទ្រស្ពាយ
ខេត្តកំពង់ស្ពឺ ៖ ដោយសារតែភាពក្រីក្រ ទើបបណ្ដាលឱ្យស្ត្រីម្នាក់រស់នៅយ៉ាងវេទនា ដោយទ្រាំទ្រស្ពាយ
ខេត្តកំពង់ស្ពឺ ៖ ដោយសារតែភាពក្រីក្រ និងមានជំងឺចម្លែកកម្រកើតមាន ទើបបណ្ដាលឱ្យស្ត្រីម្នាក់រស់នៅយ៉ាងវេទនា និងគួរឱ្យសង្វេគណាស់ ដោយទ្រាំទ្រស្ពាយនូវដុំសាច់សុដន់ទម្ងន់ជាង១០គីឡូក្រាមអស់រយៈពេល១៤ឆ្នាំ។
អ្នកមីង គង់ សារ៉ុម អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា សព្វថ្ងៃរស់នៅដោយសារតែប្ដីទៅធ្វើកម្មករលក់ទឹកអំពៅ បានប្រាក់កម្រៃបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅទាំងត្រដាបត្រដួស។ រាល់ថ្ងៃជួនកាលពេលបាយបានអ្នកភូមិហុចបាយសម្ល គួបផ្សំជាមួយនឹងហូបបាយកំដសេចក្ដីស្លាប់។
អ្នកមីងបន្តថាគាត់គ្មានផ្ទះសម្បែងរស់នៅនោះទេ សព្វថ្ងៃរស់នៅដោយសារ បងស្រីឱ្យតសំយ៉ាបចេញពីផ្ទះគាត់ដើម្បីស្នាក់នៅ។ គាត់បន្តទៀតថា គាត់ទ្រាំរស់នៅជាមួយជំងឺនេះទាំងវេទនា និងប្រាប់កោះសន្តិភាពថា ធ្លាប់ទៅមន្ទីរពេទ្យដែរ តែអត់មានប្រាក់ឱ្យគេពិនិត្យក៏លែងហ៊ានទៅ ដោយគ្រាន់តែទិញថ្នាំលេបស្មានៗ ។ ចុងក្រោយនេះបានប្រាប់ថា ទៅពិនិត្យនៅមន្ទីរពេទ្យរុស្ស៊ីនៅភ្នំពេញម្តង ។ គាត់ថា ពេទ្យបានបូមយកទឹកទៅពិនិត្យ ដោយប្រាប់ថា រង់ចាំទទួលលទ្ធផលនៅពេលក្រោយ ។
តាមពិនិត្យមើលទៅមានតែរស់រង់ចាំសេចក្តីស្លាប់ដោយមិនអស់ចិត្តតែប៉ុណ្ណោះ ។
ពេលនេះសូមលើកម្រាមដៃ១០ដល់អ្នកមានចិត្តមេត្តាសប្បុរស សូមមេត្តាផ្តល់ក្ដីសណ្ដោសចែកទាន មានដូចជាស្បៀងអាហារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ បានរស់នៅបន្តទៅមុខទៀត។ ជាពិសេសបើមានឱកាសសូមលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិតជំនាញជួយព្យាបាលឬវះកាត់យកដុំសាច់ដ៏ធំនេះចេញពីខ្លួនរបស់គាត់យកតែបុណ្យផងទៅចុះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ