ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋម្នាក់រស់នៅ​ភូមិគោក​ចាន់ ខេត្តសៀមរាបត្រូវពស់ចឹ.កស្លា.ប់ ខណៈលូកដៃចូលរន្ធចាប់ពស់

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ពស់​ចឹក បណ្ដាល​ឱ្យ​ស្លា​.​ប់ ខណៈ​លូកដៃ​ចូល​រន្ធ​ចាប់​ពស់ ដែល​ហេតុការណ៍​បាន​កើតឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤ រស់នៅ​ភូមិគោក​ចាន់…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ពស់​ចឹក បណ្ដាល​ឱ្យ​ស្លា​.​ប់ ខណៈ​លូកដៃ​ចូល​រន្ធ​ចាប់​ពស់ ដែល​ហេតុការណ៍​បាន​កើតឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤ រស់នៅ​ភូមិគោក​ចាន់ ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ា​រិ​ន មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៤០០​ម៉ែត្រ ។

សមត្ថកិច្ច​បាន​ប្រាប់​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា ជន​រង​គ្រោះ​មាន ឈ្មោះ សឿ សឿ​ន អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាន់ ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

សមត្ថកិច្ច​បាន​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​នេះ គឺ​មក​ពី​មូលហេតុ​ជន​រង​គ្រោះ​ឈ្មោះ សឿ សឿ​ន បានឃើញ​ពស់ វា​លូន​ចូល​រន្ធ​ក៏​បបួល​ប្អូន បង្កើត​នឹង​ក្មួយ​ប្រុស​ទៅ​ចាប់​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៤០០ ម៉ែត្រ ពេល​ទៅ​ដល់​ឈ្មោះ សឿ សឿ​ន បាន​លូកដៃ​ចូល​រន្ធ ដើម្បី​ចាប់​ពស់ ដោយ​ស្មានថា ពស់ថ្លាន់ ហើយ​ពស់​ចឹក​ដៃ​ឆ្វេង​ចំ​ម្រាម​កណ្ដាល ក្រោយ​យក​ពស់​ចេញពី​រន្ធ​ទើប​ដឹង​ថា​ជា​ពស់​ក្រឡា​ចាស់ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​ពស់​ចឹក​បែប​នេះ មក​បងប្អូន​និង​ក្មួយ​បាន​យកឈ្មោះ សឿ សឿ​ន មក​ផ្ទះ និង​បាន​ដឹក​បន្ត​ទៅ​មណ្ឌល​សុខភាព​ល្វា​ក្រាំង តែ​បាន​ស្លា​.​ប់​តាម​ផ្លូវ​តែ​ម្ដង ។ បច្ចុប្បន្ន​ស​.​ព​ត្រូវ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ