ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​សង្សារ​ជិះ​ម៉ូតូ​ឌុបគ្នា​សុខ​ៗ ស្រាប់តែ​ត្រូវ​ដើម​ឆ័​ត្រ​រ.លំ​សង្ក​.​ត់​ ស្លា.ប់​ម្នាក់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុប​នារីជា​សង្សារធ្វើដំណើរ​តាមផ្លូវសុខៗ ស្រាប់តែ​ត្រូវដើមឆ័ត្រ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុប​នារីជា​សង្សារធ្វើដំណើរ​តាមផ្លូវសុខៗ ស្រាប់តែ​ត្រូវដើមឆ័ត្រងាប់១ដើមរលំសង្កត់លើ បណ្ដាលឱ្យបុរសជា​សង្សារ​ដួលបោកទៅនឹងថ្នល់​ស្លា.ប់ ។​

ហេតុការណ៍ខាងលើនេះ​​បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹង៤០នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គល់ស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ​ប្រុសស្រី​ជាគូ​សង្សារនឹងគ្នា បាន​ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ​២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ នំពេញ 1HQ-3562 ឌុបគ្នា ធ្វើដំណើរ​តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះចុះពីស្ពានអាកាស៧មករា បានជាង១០០ម៉ែត្រ ដោយជិះអែបខាង ក៏ស្រាប់តែដើមឆ័ត្រងា.ប់ពុ.កគល់១ដើម​រលំសង្កត់លើជនរងគ្រោះ២នាក់ខាងលើ បណ្ដាល​ឱ្យរលំសង្ក.ត់លើអ្នកបើកបរម៉ូតូ​ដួលបោកទៅនឹងថ្នល់ស្លាប់​ ខណៈពេលរថយន្តដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែ​មិនទាន់ដល់មន្ទីរពេទ្យផង ជនរងគ្រោះ​ក៏បានស្លាប់បាត់បង់ជីវិត​ ។​

បន្ទាប់មកនារី​ជាសង្សារបានទាក់ទងទៅក្រុមគ្រួសារ ហើយឱ្យរថយន្តដឹកយកសពទៅវត្តទួលអស់លោក រង់ចាំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី១ ដើម្បីរង់ចាំប្រគល់ឱ្យក្រុមគ្រួសារវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ