កាន់តែក្ដៅ! អាមេរិកដំឡើងពន្ធលើទំនិញនាំចូលពីចិនតម្លៃជិត២០ពាន់លានដុល្លារ
សហរដ្ឋអាមេរិក ៖ សេតវិមាន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសថា
សហរដ្ឋអាមេរិក ៖ សេតវិមាន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសថា
សហរដ្ឋអាមេរិក ៖ សេតវិមាន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងដំឡើងពន្ធលើការនាំចូលរបស់ប្រទេសចិន ដែលមានតម្លៃរហូតដល់ ១៨ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យយុទ្ធសាស្ត្រដូចជា រថយន្តអគ្គិសនី អាគុយ ដែក និងសារធាតុរ៉ែសំខាន់ៗ។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ បានឱ្យដឹងថា ការសម្រេចចិត្តនេះ បង្កើតជាការឆ្លើយតបយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ហើយបានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតប្រកួតប្រជែងតំណែងប្រធានាធិបតីថ្មី ជាមួយគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ (Donald Trump) នៅខែវិច្ឆិកា នៅពេលខាងមុខ។
សេតវិមានបានបញ្ជាក់ថា អត្រាពន្ធលើរថយន្តអគ្គិសនី ត្រូវបានដំឡើងបួនដងដល់ ១០០% នៅឆ្នាំនេះ ខណៈពន្ធសម្រាប់គ្រឿងអេឡិចត្រូនិកនឹងកើនឡើងពី ២៥% ទៅ ៥០% នៅឆ្នាំក្រោយ។
សកម្មភាពនេះ គឺជាការបង្ហាញសាច់ដុំរបស់អាមេរិកទៅកាន់ប្រទេសចិន ដើម្បីឱ្យលុបបំបាត់ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ខ្លួន ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងការច្នៃប្រឌិត។
សកម្មភាពនេះធ្វើឡើង បន្ទាប់ពីការពិនិត្យឡើងវិញ នៃពន្ធគយដែលបានដាក់សម្រាប់ សង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អំឡុងការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានណែនាំពន្ធលើទំនិញមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារអាមេរិក ដែលនាំចូលពីប្រទេសចិន។
ក្រសួងពាណិជ្ជកម្មប្រទេសចិនបានព្រមានថា ពន្ធថ្មីនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាស នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលវិធានការនេះ ដោយបានហៅថា «នយោបាយនៃបញ្ហាសេដ្ឋកិច្ច» ហើយទីក្រុងប៉េកាំងបានបន្លែមថា ខ្លួនប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពនេះ។
ស្របពេលដែល លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ បានថ្លែងថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕ (ប្រភព ៖ AFP រូបភាព ៖ PBS NewsHour, Lowy Institute, Yahoo News, ET Auto និង Asia Times)
ចែករំលែកព័តមាននេះ