ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មិនចេះអស់​សាច់​ខូចគុណភាព​​ អណ្តាត​ជ្រូក ជើងជ្រូក ពេាះគោ និងជង្គង់មាន់

2 ខែ មុន
  • ពោធិ៍សាត់

​ខេត្តពោធិ៍សាត់ ៖ សង្កេត​ឃើញ​ឈ្មួញ​នៅ​តែ​លួច​នាំ​ចូល​ប្រភេទ​សាច់សត្វ​និង​គ្រឿងក្នុង​បង្កក​ដែល​ខូចគុណភាព ដោយ​មិន​បាន​គិត​ពី​បញ្ហា​សុខភាព​របស់​អ្នក​យក​ទៅ​ទិញ​ហូប​ឡើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​នាំ​ចូល​សាច់​ទាំងនោះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បានជា​រឿយ​ៗ​ផង​ដែរ ។ ជាក់ស្តែង…

​ខេត្តពោធិ៍សាត់ ៖ សង្កេត​ឃើញ​ឈ្មួញ​នៅ​តែ​លួច​នាំ​ចូល​ប្រភេទ​សាច់សត្វ​និង​គ្រឿងក្នុង​បង្កក​ដែល​ខូចគុណភាព ដោយ​មិន​បាន​គិត​ពី​បញ្ហា​សុខភាព​របស់​អ្នក​យក​ទៅ​ទិញ​ហូប​ឡើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​នាំ​ចូល​សាច់​ទាំងនោះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បានជា​រឿយ​ៗ​ផង​ដែរ ។

ជាក់ស្តែង យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ ម៉ោង​២០,២០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​ជំនាញ​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទបាន​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង ម៉ាក​តូ​យ៉ូ​តា​ស៊ី​ណា ពណ៌​.​ស ពាក់​ស្លាក​លេខ បាត់ដំបង​2C-5949 សង្ស័យ​ដឹក​សាច់​បង្កក និង​គ្រឿងក្នុង​សត្វខូចគុណភាព ប៉ះពាល់​ដល់​សុខភាព នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​5 មុខ​ក្លោ​ង​ទ្វារ​វត្ត​មណី​រតនា​រាម ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ប្រភព​បន្ត​ថា ការ​បង្ក្រាប​ខាងលើ គឺ​មានការ​សម្របសម្រួល​ពី​លោក​គ្រី សីហា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ជា​លទ្ធផល​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​សាច់​បង្កក និង​គ្រឿងក្នុង​សត្វ​ខូចគុណភាព គ្មាន​លិខិតអនុញ្ញាត គ្មាន​ប្រភព​ច្បាស់លាស់ ចំនួន ៥៥២ គីឡូក្រាម ក្នុង​នោះ​រួម​មាន​៖

១-/​អណ្តាត​ជ្រូក 42​ថង់ ស្មើនឹង 210​គីឡូក្រាម
២-/​ពោះគោ​សម្អាត​រួច 24​ថង់ ស្មើនឹង 150​គីឡូក្រាម
៣-/​ជើង​ជ្រូក95​គីឡូក្រាម
៤-/​ជង្គង់​មាន់​-​ទា ដក​ឆ្អឹង​រួច 67​គីឡូក្រាម ។

បច្ចុប្បន្ន សមត្ថកិច្ច​យើង​បាន​ធ្វើការ​ដុត​កំទេច​ចោល​តាម​វិធាន​បសុពេទ្យ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ