ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភ័យណាស់ ខណៈមានភ្លើង​ឆេះ​ព្រៃ នៅ​ភូមិ​ជ្រោះ​តា​សោម ស្រុក​កំពង់ត្រាច

2 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ពន្លត់​អគ្គិភ័យ ស្រុក​កំពង់ត្រាច និង​រថយន្ត​ពន្លត់​អគ្គិភ័យ ស្រុក​បន្ទាយមាស កាលពី​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០២៤​នេះ បាន​ចេញ​ជួយ​បាញ់​ទឹក​ភ្លើង​ឆេះ​ព្រៃ…

ខេត្តកំពត ៖ រថយន្ត​ពន្លត់​អគ្គិភ័យ ស្រុក​កំពង់ត្រាច និង​រថយន្ត​ពន្លត់​អគ្គិភ័យ ស្រុក​បន្ទាយមាស កាលពី​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០២៤​នេះ បាន​ចេញ​ជួយ​បាញ់​ទឹក​ភ្លើង​ឆេះ​ព្រៃ នៅ​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង​ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក​វរ​សេនី​ឯក សេង សុគន្ធ​ចាត់ អធិការ​នគរបាល​ស្រុក​កំពង់ត្រាច បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ការ​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ស្រុក​បន្ទាយ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ រួម​ទាំង​កម្លាំង​នគរបាល​ស្រុក​ទាំង​ពីរ ។ ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ភ្លើង​ផង​ដែរ គឺ​មិន​អោយ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ទៅ​ឆាបឆេះ​កន្លែង​ផ្សេង​។

លោក​វរ​សេនី​ឯក​បាន​ប្រាប់​បន្ត​ថា ទំហំ​ការ​ឆេះ​ព្រៃ​ដែល​មានការ​ជួយ​រួម​ដៃ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ មាន​ទំហំ​ជាង​១០​ហិ​កតា​ឯ​ណ្ណោះ ។

រីឯ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រោះ​តា​សោម​ក៏​មានការ​ភ័យ​ខ្លាច​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ ព្រោះ​នៅ​ជិត​ផ្ទះ​ពួក​គាត់​សំបូរ​ទៅ​ដោយ​ព្រៃ​ភ្នំ និង​ដីចម្ការ ហើយ​កុំ​តែ​បាន​រថយន្ត​របស់​នគរបាល​ចេញ​ជួយ​ពន្លត់ភ្លើង​ទាន់​កុំ​អី​ផ្ទះ​ពលរដ្ឋ​ពិតជា​រង​កា​ឆេះ​ខូចខាត​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ