រាជធានីភ្នំពេញ ៖ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវកាន់តែកា.ច និងរន្ធ.ត់ឡើង ដោយករណីខ្លះ គឺជាគ្រោះថ្នាក់ចរាចរណ៍បុ.កស្លា.ប់ ហើយរត់គេចខ្លួន ករណីមួយទៀតផ្ទុះការចាប់អារម្មណ៍ដែរនោះ គឺរថយន្តទំនើបបុ.កម៉ូតូ ហើយថែមទាំងកិ.នថែមពីលើទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះក៏កើតមានករណីក្ដៅៗថែមទៀត គឺពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជាធានីភ្នំពេញ ដែលឆ.ក់យកជីវិ.តមនុស្សជាច្រើននាក់។
ប្រាកដណាស់ កន្លងមក យើងតែងតែចាត់ទុកថា គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងចៃដន្យ ប៉ុន្តែហេតុ ការណ៍មួយរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍សម្លា.ប់មនុស្ស និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស គឺបង្កឡើងដោយកត្តាមនុស្ស ហើយហាក់មិនមែនជារឿងចៃដន្យនោះទេ។ ហេតុអ្វី? ព្រោះរកឃើញថា អ្នកបើកបរបង្កហេតុនោះ គឺត្រូវបានរកឃើញមានជាតិអាល់កុល ឬសេពគ្រឿងស្រវឹង រួចបើកបរបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធ.ត់ជាច្រើនករណី។
យ៉ាងណាមិញ រឿងគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានមកដល់សព្វថ្ងៃនេះ ហើយចំនួនអ្នកស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនច្រើនជាងអ្នកស្លា.ប់ដោយសារតែជំងឺផ្សេងៗ។
ក្នុងនោះផងដែរ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទី១ របស់ប្រទេសកម្ពុជា ឧត្តមភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកនៅសារគួរឱ្យព្រួយបារម្ភមួយ មានខ្លឹមសារថា «អត្រាស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លា.ប់ដោយសារជំងឺ។ មេត្តាជួយចែករំលែកដំបូន្មានដ៏ល្អនេះ ជូនដល់ប្រជាពលរដ្ឋយើងផង»។
ប្រាកដណាស់ គ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីទៀតផងដែរ បង្កឱ្យស្លា.ប់មនុស្សនៅលើដងផ្លូវ ហើយជនបង្កបើកបរដោយគ្មានការទទួលខុសត្រូវ ឬបើកបរទាំងខ្លួនស្រវឹងគ្មានស្មារតីគ្រប់គ្រងចង្កូច ឬគ្រប់គ្រងយានយន្ត បណ្តាលឱ្យបុ.កអ្នកដំណើរផ្សេងទៀតស្លា.ប់ រហូតក្លាយខ្លួនទៅជាឃា.ត.ក.រសម្លា.ប់មនុស្ស ខណៈជនរងគ្រោះស្លា.ប់ដោយមិនខ្លួន មិនបាននិយាយពាក្យលាអ្វីទាំងអស់ទៅកាន់គ្រួសារ ឬសាច់ញាតិ។ ហេតុនេះហើយ ទើបធ្វើឱ្យមហាជនខឹងសម្បាយ៉ាងខ្លាំងទៅលើជនបង្ក ដែលបើកបរគ្មានការទទួលខុសត្រូវបែបនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ មានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង ខ្លះទៀតក៏បានស្នើសុំឱ្យមានការរឹតបណ្តឹងទៅលើការអនុវត្តច្បាប់ ដោយចង់ឃើញជនបង្កទទួលទោសធ្ងន់ធ្ងរ។
យ៉ាងណាមិញ បើយើងក្រឡេកមកមើលច្បាប់ដែលកំពុងអនុវត្តនៅប្រទេសកម្ពុជាយើងវិញ បងប្អូនមួយចំនួនពោលថា បុ.កមនុស្សស្លា.ប់ គឺជាបទល្មើសព្រហ្មទណ្ឌ គឺជាពាក់ព័ន្ធ «បទមនុស្សឃា.ត» តែការពិត បទល្មើសព្រហ្មទណ្ឌ មិនត្រូវបានយកប្រើប្រាស់នៅក្នុងរឿងចរាចរណ៍ឡើយ ដោយសារតែបទល្មើសចរាចរណ៍ មានបញ្ញាត្តក្នុងច្បាប់ពិសេស នោះគឺច្បាប់ចរាចរណ៍។
យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លា.ប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ចាប់ពី៤០០០០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
ចំពោះអំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១០លានរៀល ទៅ ២៥លានរៀល កាលបើអំពើនោះ បានប្រព្រឹត្តក្នុងករណីមួយ ដូចខាងក្រោម ៖
ក- បើកបរគ្មានប័ណ្ណបើកបរ ឬមាន តែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ- ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០ មីលីក្រាមក្នុង១លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុង១លីត្រឈាមឡើងទៅ។
គ- បណ្ដាឱ្យស្លា.ប់មនុស្សច្រើននាក់។
ឃ- រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
សូមបញ្ជាក់ដែរថា ៖ បទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះ អាចត្រូវបានប្រកាស ៖
១- ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវ: ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះស្ថានពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។
២- ការហាមឃាត់ចំពោះការបើកយានយន្ត ទោះបីជាប្រភេទណាក៏ដោយ សម្រាប់រយៈពេល៥ឆ្នាំ យ៉ាងច្រើន។
៣- ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល៥ឆ្នាំ យ៉ាងច្រើន។
៤- ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល២ខែ យ៉ាងច្រើន។
៥- ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន។
៦- ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល៨ថ្ងៃ យ៉ាងច្រើន។
គួររំលឹកថា ៖ ថ្ងៃនេះ ជនសង្ស័យដែលបើករថយន្ត Jeep បុកមនុស្សស្លា.ប់ ចូលខ្លួនសារភាពហើយ ។ គួររំលឹកបន្តថា រថយន្ត Ford បុ.កម៉ូតូ រួចកិ.នថែម មុនរត់គេច ពេលនេះដីកាកោះឱ្យជនបង្កចូលខ្លួនសារភាព (វីដេអូ) ។ គួររំលឹកទៀតថា ៖ មន្ត្រីក្រសួងហិរញ្ញវត្ថុបើករថយន្តបុ.ករះម៉ូតូ និងឡានជាច្រើនគ្រឿងស្លា.ប់៤នាក់ផ្អើលស្តុបស្ពានឫស្សីកែវ ៕
ចែករំលែកព័តមាននេះ