រាជធានីភ្នំពេញ ៖ អ្នកបើករថយន្ត Ford Pick Up ពាក់ស្លាកលេខ ភ្នំពេញ2BS-6644 ត្រូវបានសមត្ថកិច្ចនគរបាលចេញដីកាកោះហៅ បន្ទាប់ពីអ្នកបើករថយន្ត Ford រូបនេះ ត្រូវបានមហាជនខឹងសម្បារ ព្រោះតែមានចេតនាបើករថយន្តកិ.នបន្ថែមទៅលើជនរងគ្រោះ មុននឹងខ្លួនបើករត់គេចខ្លួន ក្រោយពីម៉ូតូ និងរថយន្តទាំងពីរគ្រឿងបុ.កគ្នាយ៉ាងពេញទំហឹង នៅចំណុចផ្លូវបែកជា៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

យោងតាមដីកាកោះ របស់អធិការខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង បានកោះហៅជនសង្ស័យដែលមានឈ្មោះ អ៊ឹម អរុណគង់ហុង រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវតែចូលខ្លួនមកសារភាពកំហុសនៅអធិការដ្ឋានខណ្ឌសែនសុខ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤៖០០រសៀល ដើម្បីដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

ចំពោះព័ត៌មានដែលធ្វើការស្រាវជ្រាវរកឃើញតាមរយៈស្លាកលេខរថយន្ត បានបង្ហាញឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះថា អ៊ឹម អរុណគង់ហុង ទើបតែមានអាយុ២២ឆ្នាំតែប៉ុណ្ណោះ។ ដោយឡែកភាគីម៉ូតូរងគ្រោះគឺជានារីវ័យក្មេង ហើយក៏របួសមិនធ្ងន់ធ្ងរណាស់ណាដែរ ប៉ុន្តែផ្លូវចិត្តអាចភិតភ័យយ៉ាងខ្លាំង ព្រោះតែត្រូវរថយន្តបង្កបើកមកកិ.នបន្ថែមទៀត។

បើតាមការពិនិត្យមើលតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថា ភាគីម៉ូតូ គឺជាអ្នកបើកទៅបុ.ករថយន្តដែលកំពុងឆ្លងផ្លូវបំបែក ប៉ុន្តែមិនមែនជាកំហុសរបស់ភាគីម៉ូតូទេ ព្រោះពេលនោះ ជាផ្លូវអទិភាពរបស់ម៉ូតូ ខណៈភាគីរថយន្តបើកចេញពីផ្លូវតូច ក៏ត្រូវម៉ូតូនារីរងគ្រោះបុ.កតែម្ដង។ ប៉ុន្តែដោយសារតែម៉ូតូបុ.កឡាន ទើបធ្វើឱ្យម្ចាស់រថយន្តផ្ទុះកំហឹ.ងក៏បើកកិ.នបន្ថែម ដើម្បីរត់គេចខ្លួន។

ត្រង់ចំណុចខាងលើនេះហើយ ទើបធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកំហឹ.ងដែលកើតចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យយុវជនវ័យ២២ឆ្នាំម្នាក់រូបនេះ មានភាពឆេវឆាវ មិនអាចគ្រប់គ្រងអារម្មណ៍បាន ប៊ិះនឹងក្លាយខ្លួនទៅជាឃា.ត.ក.រដ៏អមនុស្សធម៌ម្នាក់ទៅហើយ។

ដោយមើលឃើញនូវទង្វើរបស់អ្នកបើកបររថយន្ត Ford បែបនេះ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជុំវិញករណីខាងលើនេះយ៉ាងដូច្នេះថា ៖ « សម្តេចធិបតី លោកទើបដាក់បទបញ្ជារួចថ្មីថ្មី លោកហ៊ានណាស់ ហើយសា.ហា.វទៀត មើលវីដេអូនេះ ម្ចាស់ឡានសា.ហា.វ បុ.កហើយកិ.នទៀត សូមម្ចាស់ឡាននឹងសាមីខ្លួនចូលខ្លួនមកអធិការនគរបាលខណ្ឌសែនសុខជាបន្ទាន់ បុ.ករត់ បុ.កសា.ហា.វណាស់។ បើមនុស្សមិនផ្លោងចេញពីម៉ូតូទេ កិ.នស្លា.ប់បា.ត់ហើយ ចិត្តសា.ហា.វណាស់ ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់អោយបានលឿនបំផុត រត់មិនរួចទេ»។

បន្ទាប់ពីហេតុការណ៍ខាងលើកើតឡើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាភ្លាមៗឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវធ្វើយ៉ាងណាត្រូវតែស្វែងរកអោយឃើញ និងនាំយកអ្នកបើកបររថយន្ត Ford រូបនេះ មកទទួលខុសត្រូវចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ បានផ្តល់សារដាស់តឿនដល់អ្នកគ្រប់រូបថា «កំហឹ.ងមួយឆាវ អាចបំផ្លាយអនាគតរបស់យើង ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ»។
អត្ថបទដោយ ៖ អោម ចែតច័ន្ទណារ៉ា



ចែករំលែកព័តមាននេះ