ទឹកឃ្មុំមិនត្រឹមតែជាអាហារដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃសារធាតុចិញ្ចឹមដែលជួយពង្រឹងសុខភាពផ្លូវភេទបានយ៉ាងល្អផងដែរ។
បង្កើនថាមពលផ្លូវភេទ: ទឹកឃ្មុំសម្បូរទៅដោយ វីតាមីន B, ជាតិរ៉ែ និងប្រូតេអ៊ីន ដែលជួយបង្កើនថាមពល និងធ្វើឱ្យរាងកាយរឹងមាំ។ ការញ៉ាំទឹកឃ្មុំមួយស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ អាចជួយដល់ថាមពលផ្លូវភេទ។
ជួយសរសៃឈាម: ទឹកឃ្មុំមានផ្ទុក Nitric oxide ដែលជួយដល់ចរន្តឈាមក្នុងរាងកាយទាំងមូល រួមទាំងប្រព័ន្ធបន្តពូជផងដែរ។ នៅពេលចរន្តឈាមដំណើរការល្អ វាជួយឱ្យសុខភាពផ្លូវភេទកាន់តែប្រសើរឡើង។
ជំរុញអ័រម៉ូន Testosterone: ទឹកឃ្មុំអាចជួយបង្កើនការផលិតអ័រម៉ូន Testosterone ដែលជាអរម៉ូនសំខាន់សម្រាប់ប្រព័ន្ធបន្តពូជរបស់បុរស។ អ័រម៉ូននេះជួយឱ្យបុរសមានចំណង់ផ្លូវភេទ និងលិង្គរឹងមាំ។
បង្កើនអារម្មណ៍ស្រស់ស្រាយ: ទឹកឃ្មុំអាចជួយសម្រួលដល់ផ្លូវអារម្មណ៍, កាត់បន្ថយភាពតានតឹង និងការគិតច្រើន ដែលជាមូលហេតុធ្វើឱ្យបាត់បង់ចំណង់ផ្លូវភេទ។ ការមានអារម្មណ៍ល្អ នឹងជួយឱ្យសុខភាពផ្លូវភេទកាន់តែប្រសើរឡើង។
ការបន្ថែមទឹកឃ្មុំទៅក្នុងទម្លាប់ប្រចាំថ្ងៃ អាចជាមធ្យោបាយធម្មជាតិមួយដើម្បីថែរក្សាសុខភាពផ្លូវភេទឱ្យរឹងមាំ៕
ចែករំលែកព័តមាននេះ