ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ជនសង្ស័យ​ដែល​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ចូលខ្លួន​សារភាព​ហើយ

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា អ្នក​បើករថយន្ដ​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា អ្នក​បើករថយន្ដ​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា បាន​ចូលខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣​នេះ ដើម្បី​ទទួលស្គាល់​កំហុស​របស់​ខ្លួន​តាម​ផ្លូវច្បាប់​។ នៅ​ចំពោះ​មុខ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​សួរនាំ​ជន​បង្ក និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា ជន​បង្ក ដែល​ជា​អ្នក​បើករថយន្ដ​ទំនើប​ម៉ាក Jeep បុក​បុរស​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​។ ហើយ​បាន​រត់គេច​ខ្លួន រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ បាន​ចូលខ្លួន​សារភាព នៅ​ស្នងការដ្ឋាន​នគរបាល​ល​រាជធានី​ភ្នំពេញ ។

កាលពី​យប់​ថ្ងៃ​ទី​១៩ ធ្នូ កន្លង​មកនេះ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ក៏​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា ៖ «​សូម​អំពាវនាវ​ដល់​ក្មួយ​ប្រុស ជា​ជនសង្ស័យ បើករថយន្ដ Jeep ដែល​បុក​បុរស​ម្នាក់​ស្លា​.​ប់ នៅ​ខណ្ឌទួលគោក ឬ​អាណាព្យាបាល​សូម​នាំ​កូនប្រុស មក​សារភាព និង​បង្ហាញខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នី​វិធី​»​។

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ដែរ​ថា កុំ​រត់គេច​ខ្លួន​បែប​នេះ វា​មិន​អាច​គេច​ពី​ផ្លូវច្បាប់​មួយ​ជីវិត​បាន​ទេ​! សមត្ថកិច្ច​មិន​ដក​ដៃ ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចំពោះ​ករណី​នេះ បាន​ទេ (​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក​ព្រះរាជអាជ្ញា​(​ចេញ​មក​ហើយ​) បើ​នៅ​តែ​បន្ត​គេចខ្លួន សមត្ថកិច្ច​នឹង​បន្ត​សុំ​ដីកា​តាម​រក​ចាប់ខ្លួន បន្ត​ទៀត​ហើយ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ