ខេត្តសៀមរាប ៖ មានបេក្ខជនមានពិការភាពចំនួន៧រូប ប្រឡងបន្ទប់លេខ៩ នៃមណ្ឌលអនុវិទ្យាល័យធ្លកអណ្ដូង នាថ្ងៃទី២៨ ខែសីហានេះ ។ នេះបើយោងតាមអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្រកាសនាថ្ងៃទី២៨ ខែសីហានេះ ។

ដោយក្នុងនោះមាន ៖ ១.បេក្ខជន គរ-ថ្លង់ ចំនួន២រូប, ២.បេក្ខជនពិការភ្នែក(ខ្សោយគំហើញ) ចំនួន៣រូប និង៣.បេក្ខជនពិការភ្នែកទាំងសងខាងចំនួន២រូប ។

សូមបញ្ជាក់ថា ៖ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង ៕



ចែករំលែកព័តមាននេះ