តើអ្នកដឹងទេថា អាហារមួយចំនួនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំណង់ផ្លូវភេទរបស់ស្ត្រី?
របបអាហារដែលមានតុល្យភាព និងសម្បូរទៅដោយសារធាតុចិញ្ចឹម អាចជួយបង្កើនថាមពល, គ្រប់គ្រងអ័រម៉ូន និងធ្វើឱ្យចរន្តឈាមរត់បានល្អ ដែលទាំងអស់នេះសុទ្ធតែជាកត្តាសំខាន់សម្រាប់សុខភាពផ្លូវភេទ។
ខាងក្រោមនេះជាអាហារមួយចំនួនដែលអ្នកគួរពិចារណាបន្ថែមទៅក្នុងរបបអាហាររបស់អ្នក៖
១. ផ្លែបឺរ
ផ្លែបឺរមានផ្ទុកវីតាមីន B6 និងអាស៊ីតហ្វូលិកខ្ពស់។ វីតាមីន B6 ជួយគ្រប់គ្រងអ័រម៉ូន ហើយអាស៊ីតហ្វូលិកជួយជំរុញថាមពល។ ការរួមបញ្ចូលគ្នានៃសារធាតុទាំងពីរនេះ អាចជួយបង្កើនចំណង់ផ្លូវភេទ។
២. គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ
គ្រាប់អាល់ម៉ុន, Walnut និងគ្រាប់ល្ពៅ គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា 3, ស័ង្កសី (zinc) និង arginine។ សារធាតុទាំងនេះជួយបង្កើនចរន្តឈាមទៅកាន់ប្រដាប់ភេទ, បង្កើនថាមពល និងពង្រឹងកម្រិតអ័រម៉ូនភេទស្រី។
៣. សូកូឡាខ្មៅ
សូកូឡាខ្មៅមានផ្ទុកសារធាតុ phenylethylamine ដែលអាចជួយបង្កើនអារម្មណ៍ល្អ និងថាមពល។ សារធាតុនេះក៏ជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូន endorphins ដែលជួយឱ្យអារម្មណ៍ស្រស់ស្រាយ។
៤. ផ្លែក្រូចឆ្មារ
ផ្លែឈើទាំងនេះសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយភាពតានតឹង និងបង្កើនចរន្តឈាម។
៥. ត្រីសាម៉ុង
ត្រីសាម៉ុងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយកាត់បន្ថយភាពតានតឹង និងការធ្លាក់ទឹកចិត្ត។ អារម្មណ៍ស្ងប់ និងរីករាយ គឺជាកត្តាចម្បងសម្រាប់បង្កើនចំណង់ផ្លូវភេទ។
៦. ខ្ទឹមស
ខ្ទឹមសមានផ្ទុកសារធាតុ allicin ដែលជួយបង្កើនលំហូរឈាមទៅកាន់សរីរាង្គភេទ និងជួយឱ្យអារម្មណ៍រំភើប។
ការទទួលទានអាហារទាំងនេះរួមជាមួយនឹងការហាត់ប្រាណទៀងទាត់ និងការគ្រប់គ្រងភាពតានតឹង អាចជួយឱ្យសុខភាពផ្លូវភេទរបស់អ្នកកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកមានចម្ងល់បន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
ចែករំលែកព័តមាននេះ