ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​បា.ញ់មនុស្ស​​ត្រូវ​មួយ​​គ្រាប់​ធ្លាយ​​ប្លោកនោម ​គ្រាន់តែ​ទារលុយ​ដែលជំពាក់ ​ចាប់ខ្លួន​បាននៅ​ខេត្ត​កំពង់ឆ្នាំង

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ព័ទ្ធ​មួយ​យប់​​ទល់​ភ្លឺទើប​ចាប់​បាន​​នៅ​វេលាម៉ោង​៦​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧ ខែឧសភា នៅជិត​ផ្សារ​ពន្លៃ​ ក្នុង​ស្រុក​បរិ​បូណ៌ ខណៈពួក​គេ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ចេញ​ពី​ការ​តាម​ចាប់​របស់​កង​រាជ​អាវុធ​ហត្ថ​ ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​​២​នោះ​ ​ម្នាក់​ឈ្មោះ​ឡុង ដែល​បាន​បា.ញ់​បុរសម្នាក់​​ដែល​ទារ​លុយ​ជំពាក់​នៅ​ប៉ោយ​ប៉ែត

ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ព័ទ្ធ​មួយ​យប់​​ទល់​ភ្លឺទើប​ចាប់​បាន​​នៅ​វេលាម៉ោង​៦​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧ ខែឧសភា នៅជិត​ផ្សារ​ពន្លៃ​ ក្នុង​ស្រុក​បរិ​បូណ៌ ខណៈពួក​គេ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ចេញ​ពី​ការ​តាម​ចាប់​របស់​កង​រាជ​អាវុធ​ហត្ថ​ ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​​២​នោះ​ ​ម្នាក់​ឈ្មោះ​ឡុង ដែល​បាន​បាញ់​បុរសម្នាក់​​ដែល​ទារ​លុយ​ជំពាក់​នៅ​ប៉ោយ​ប៉ែត​កាល​ពី​ថ្ងៃ​ទី២​៦ ឧសភា ។​

លោក​ឧត្តម​សេនីយ៍​​ត្រី​ជន ជឿន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា ការ​តាម​ចាប់​ខ្លួន​នេះ តាម​សំណូម​ពរ​របស់​មេ​​បញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​​លោក​​ប្រាប់​ថា ​មុខ​សញ្ញា​បាញ់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ធ្ងន់​បាន​គេច​ខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំង​។ ក្រោយ​ទទួល​បាន​ព័ត៌​មាន​នេះ​លោក​បាន​ដឹក​នាំ​កម្លាំង​ និង​បញ្ជា​ផ្ទាល់​ទៅ​ផ្ទះ​ជន​សង្ស័យ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌​។ ពេល​ទៅ​ដល់​ផ្ទះ​ជន​សង្ស័យនៅ​​ម៉ោង​៦និង​៣០នាទីល្ងាច ថ្ងៃ​ទី​២៦ ឧសភា ។ បន្ទាប់​ពី​ឡោម​ព័ទ្ធ​ផ្ទះ​ជន​សង្ស័យ​ហើយ​ លោក​បាន​រាយ​ការណ៍​ និង​ឆ្លង​យោបល់​ពី​លោក​ពេញ​ វិបុល​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ព្រម​ទាំង​​ឱ្យ​ប៉េ​អឹម​ចូល​ទៅ​សាក​សួរ​ឪពុកជន​សង្ស័យ​ឈ្មោះ​សុន​ ប៉ុន្តែគាត់​​ប្រាប់​ថា មិន​ឃើញ​កូន​មក​ផ្ទះ​ទេ​។ ពេល​ប៉េអឹម​​ថយ​ចេញ​មក​វិញ​ ជន​សង្ស័យ​បាន​ចេញ​ពី​ផ្ទះ​​បាញ់​ចំនួន​៣​គ្រាប់​សំដៅ​សមត្ថ​កិច្ច​ប៉េ​អឹម​ភ្លាម ។

លោក​បន្ត​ថា សមត្ថ​កិច្ច​​​របស់​លោក​ដែល​ត្រៀម​ចាំ​ស្រេច​ខាង​ក្រៅ​បាន​​បាញ់​គំរាម​៥​គ្រាប់​។ ដោយ​មេឃ​ងងឹត​រក​កល់​ភ្លៀង​ និង​ដើម​ឈើ​ក្រាស់ៗ​ ​ប៉េ​អឹម​មិន​ហ៊ាន​សម្រុក​ចូល​ទេ ហើយ​បាន​ស្នើ​សុំ​កម្លាំង​ប៉ូលិស​ស្រុក​១៨​នាក់​ទៀត​ ​សរុប​ទាំង​ប៉េ​អឹម​មាន​ជិត​៥០​នាក់​​ព័ទ្ធ​ផ្ទះ​នោះ​មួយ​យប់​ទល់​ភ្លឺ​ក្រោម​ផ្ទៃ​មេឃ​ភ្លៀង​រលឹម។ លុះ​ម៉ោង​​៥ និង​៥០​នាទី​ទទួល​ដំណឹង​ថា ជន​ល្មើស​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ពន្លៃ​ លោក​ក៏​បញ្ជា​ឱ្យ​ប៉េ​អឹម​របស់លោក​ដែល​ឈរ​ជើង​ស្កាត់​ផ្លូវ​នៅ​ទី​នោះ​តាម​ចាប់​ ហើយ​ប្រទះ​ឃើញ​ និង​ចាប់​បាន​នៅ​វេលា​ម៉ោង​៦ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧ ឧសភា នៅ​ជិត​ផ្សារ​ពន្លៃ​។​

ជន​សង្ស័យ​​​ឈ្មោះ​ជឹង សោ​គីម​ ហៅ​ឡុង អាយុ​២៨​ឆ្នាំ​ ជា​អ្នក​លក់​ស្បែក​ជើង​នៅ​ប្រទេស​ថៃ​។ ជន​នេះត្រូវ​​ប៉េ​អឹម​ខេត្ត​បន្ទាយ​មាន​ជ័យ​សំណូម​ពរ​ឱ្យ​ចាប់​ខ្លួន​ និង​ម្នាក់​ទៀត​ឈ្មោះ​អាន ពុទ្ធា អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​ដែល​ដឹក​ជន​សង្ស័យ​រំដោះ​ខ្លួន​ពីការ​ឡោម​ព័ទ្ធ​របស់​សមត្ថ​កិច្ច​។ ក្រោយពេល​​ចាប់​ខ្លួន សមត្ថ​កិច្ច​​ដក​ហូត​បាន​វត្ថុ​តាង​មាន​កាំ​ភ្លើង​ខ្លី​២​ដើម​ ​ម៉ាក​GLock លេខ​KGR៤៧៩ បង់​ចំនួន​១ គ្រាប់​១​គ្រាប់​ ផលិត​នៅ​ប្រទេស​អូទ្រីស​ និង​ម៉ាក KEVIN លេខ​HO ៥៦៨៧ បង់​១​ គ្រាប់​៦​គ្រាប់​ ប្រាក់​៥៣៤.២០០​​រៀល ម៉ូតូ​សេ​១២៥ ស៊េរី​២០០៨ មួយ​គ្រឿង​ និង​កាបូប​ស្ពាយ​មួយ​។

កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ឈ្មោះ​ឡុង បាន​​បាញ់​​ឈ្មោះ​វី រ៉ា អាយុ​២៥​ឆ្នាំ បណ្តាល​ឱ្យ​ធ្លាយ​ពោះ​​បៀម​គ្រាប់​នៅ​ប្លោក​នោម​ នៅ​ចំណុចជិត​ផ្លូវ​រថ​ភ្លើង​ទល់​មុខ​វត្ត​បាលិ​លេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ រឿង​ជំពាក់​លុយ រួច​គេ​ច​ខ្លួន​បាត់​។ ឈ្មោះ​ជឹង​ សោ​គីម ហៅ​ឡុង​ ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ ឯ​ឈ្មោះ​អាន ពុទ្ធា បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ ៕ «ស្រែកទារ​លុយ​ដែល​ជំពាក់ ដក​កាំភ្លើង​ខ្លី​បាញ់​ប្រាវ​២គ្រាប់ ​ត្រូវ​មួយ​គ្រាប់​ធ្លាយ​ប្លោកនោម  »