ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ឆ្នាំ​សកល​ផុត​ បុរស​ម្នាក់​ដើរ​ឆ្លង​លូ​អត់​ផុត​ ផុង​ធ្លាក់​បាត់​ខ្លួន​៩​ម៉ោង​ ទើប​រក​សព​ឃើញ​នៅ​ឆ្នេរ​អូរ​ឈើទាល

3 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់ បាន​ដើរ​ធ្លាក់​ចូល​ក្នុង​ទឹកលូ (​បាត់​ខ្លួន​) ដែល​នៅ​ជាប់​បន្ទប់ទឹក​លេខ​១ ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុង​សង្កាត់​លេខ​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់ បាន​ដើរ​ធ្លាក់​ចូល​ក្នុង​ទឹកលូ (​បាត់​ខ្លួន​) ដែល​នៅ​ជាប់​បន្ទប់ទឹក​លេខ​១ ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោងជាង ១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ ដែលទើបតែ​ឆ្លង​ឆ្នាំ​សកល ផុត​ជាង​១​ម៉ោងតែ​ប៉ុណ្ណោះ ។

ប្រភព​ពី​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​កន្លែង​នៅ​ឆ្នេរ​អូរ​ឈើទាល ត្រូវជា​សាច់ញាតិ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ស៊ុន តុលា អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ភ្ញៀវ​ទេសចរណ៍ ។ ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងកាត់​លើ​គម្រប​លូ ហើយ​បាន​ជាន់​ដែក​គម្រប​លូ ផុង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកលូ​បាត់​លិច​បាត់ តាំងពី​ម៉ោង​១​ជាង ផ្អើល​ដល់​សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ ចុះ​មក​អន្តរាគមន៍​ជួយ​សង្គ្រោះ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ ។

សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​បញ្ជាក់​ថា រយៈពេល៩​ម៉ោង​ ពោលគឺរហូត​មក​ដល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​០១ ខែមករា ឆ្នាំ​២០២៦​នេះ ទើបក្រុម​ជួយ​សង្គ្រោះ ​ស្វែងរក​ឃើញ​សាកស​.​ព​បុរស​រង​គ្រោះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ