ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់​ជនបរទេស​ជាង​១០០០​នាក់​ពី​បទ​គ្រឿ.ង.ញៀ.ន​ឆ្នាំ​២០២៥

1 ថ្ងៃ មុន
  • ភ្នំពេញ

សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៥ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន ដែល​ឃាត់ខ្លួន​គឺ​មាន​ចំនួន​២៦.៤២១​នាក់​ កើនឡើង​១,៤៩​ភាគរយ នៅ​ក្នុង​នោះ​ ជន​សង្ស័យ​ចំនួន​១.១១៨​នាក់ ​ជា​ជនបរទេស​មាន​១៨​សញ្ជាតិ​ ។ បរិមាណ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​ពី​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​ជួញដូរ…

សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៥ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន ដែល​ឃាត់ខ្លួន​គឺ​មាន​ចំនួន​២៦.៤២១​នាក់​ កើនឡើង​១,៤៩​ភាគរយ នៅ​ក្នុង​នោះ​ ជន​សង្ស័យ​ចំនួន​១.១១៨​នាក់ ​ជា​ជនបរទេស​មាន​១៨​សញ្ជាតិ​ ។

បរិមាណ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​ពី​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​ជួញដូរ និង​ប្រើប្រាស់​​គ្រឿងញៀន​កាលពី​ឆ្នាំ​២០២៥ ថយ​ចុះ​ជា​អតិបរមា ប៉ុន្តែ​ចំនួន​ជនសង្ស័យ​នៅ​បន្ត​កើន​​បន្តិចបន្តួច។

ប្រភព​ដដែល​បាន​អះអាង​ កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦​ ថា ប្រតិបត្តិការ​ពេញ​មួយ​ឆ្នាំ​២០២៥​ កម្ពុជា​រឹបអូស​គ្រឿងញៀន​បាន​ត្រឹម​៥,៨៨​តោន ខណៈ​កាលពី​ឆ្នាំ​២០២៤​គឺ​បាន​​ដល់​ទៅ​១៤,៧​តោន ។

គ្រឿងញៀន​ដែល​រឹបអូស​បាន គឺ​មាន​ដូច​ជា​កេ​តា​មីន អេ​ស្តា​ស៊ី ហេ​រ៉ូ​អ៊ី​ន គ្រី​ស្តា​ល់​មេ​តំ​ហ្វេ​តា​មីន មេ​តំ​ហ្វេ​តា​មីន​គ្រាប់ កូកាអ៊ីនជាដើម ។ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ