ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ដុតផ្ទះខ្លួនឯងឆេះផ្អើល ក្រោយធ្វើសកម្មភាពប្លែកៗទាំងនេះ​

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ឆេះ​ហ្មត់ អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ក្រោយ​ពេល​ដុត​ផ្ទះ​ខ្លួនឯង​រួច​បុរស​មាន​សតិ​មិន​ប្រក្រតី​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ធ្វើ​មិនដឹង ។ ហេតុការណ៍​បុរស​ម្នាក់​ដុត​ផ្ទះ​ខ្លួន​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៦…

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ឆេះ​ហ្មត់ អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ក្រោយ​ពេល​ដុត​ផ្ទះ​ខ្លួនឯង​រួច​បុរស​មាន​សតិ​មិន​ប្រក្រតី​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ធ្វើ​មិនដឹង ។

ហេតុការណ៍​បុរស​ម្នាក់​ដុត​ផ្ទះ​ខ្លួន​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​តា​យ៉ូ​វ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ភ្ញាក់ផ្អើល​ភ្លើង​ឆេះ​ផ្ទះ នៅ​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៦ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តាំង​សំរោង​បាន​ទទួល​ព័ត៌មាន​ពី​លោក​មេ​ភូមិ​តា​យ៉ូ​វ​ថា ៖ នៅ វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ឈ្មោះ ឌុ​ល ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ជា​ម្ចាស់ផ្ទះ​(​មាន​សតិ​មិន​ប្រក្រតី​) រស់នៅ​ភូមិ​តា​យ៉ូ​វ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច (​រស់នៅ​ម្នាក់ឯង​) បាន​ជិះ​ម៉ូតូ​០១​គ្រឿង មក​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​(​ទាំងស្រុង​)​។ ផ្ទះ​ដែល​ឆាបឆេះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ ជញ្ជាំង​បាំង​ស័ង្កសី ប្រក់​ស័ង្កសី រង​ការ​ខូចខាត​ផ្ទះ​ទាំងស្រុង ក្រោយ​ពេល​ដុត​រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន បាត់​តែ​ម្តង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ករណី​ឆេះ​ផ្ទះ​ខាងលើ​នេះ​រថយន្ដ​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​មិន​បាន​ចេញ​ជួយ​អន្ដរាគមន៍​នោះ​ទេ ដោយ​ទទួល​បាន​ព័ត៌មាន​យឺត​ពេល និង មិន​មាន​រង​របួស​មនុស្ស​និង​សត្វ​នោះ​ឡើយ ។​

ឈ្មោះ ឌុ​ល ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ជា​ម្ចាស់ផ្ទះ ខាងលើ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​តែងតែ​ធ្វើ​សកម្មភាព​កន្លង​មក ដូចជា​ដើរ​ដុត​ធូ​ប និងគូរ​រូប​មនុស្ស​ និងសរសេរអក្សរលើ​ក្រដាស់​ដោត​ជាប់​ដី​ក្បែរ​ៗ​របងនៅ​ក្នុង​ដី​ឡូត៍​ផ្ទះ​របស់​អ្នក​ជិតខាង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ