ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ ជិះ​ទៅ​ទិញ​សាច់​ក្លែម បើក​ឆាកប្រយុទ្ធ​គ្នា ផ្អើល​ពេញ​ផ្លូវ​នៅ​ក្រុង​តា​ខ្មៅ

1 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ រាប់​ថយក្រោយ (​ខោ​ន​ដោ​ន) ស្រាប់តែ​បើក​ឆាកប្រយុទ្ធ​គ្នា ផ្អើល​ពេញ​ផ្លូវ​នៅ​ក្រុង​តា​ខ្មៅ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ទាំង…

ខេត្តកណ្តាល ៖ យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ រាប់​ថយក្រោយ (​ខោ​ន​ដោ​ន) ស្រាប់តែ​បើក​ឆាកប្រយុទ្ធ​គ្នា ផ្អើល​ពេញ​ផ្លូវ​នៅ​ក្រុង​តា​ខ្មៅ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ទាំង ៧​នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​ថ្ងៃ​ទី​០១​ខែមករា ឆ្នាំ​២០២៦ ចំណុច​មាត់​ស្ទឹង​ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉ិ ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ​។

ចំណែក​ជនសង្ស័យ​០៧​នាក់​៖
១-​ឈ្មោះ យូ គី​រ័​ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិសុខ​អគ្គី​ស​នី រស់នៅ​ភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ភ្នំពេញ (​ឃាត់ខ្លួន​)​។
-​ជនសង្ស័យ​អវិជ្ជមាន​នូវ​សារធាតុ​ញៀន​(-)​។
២-​ឈ្មោះ រក្សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​លេខ​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ភ្នំពេញ​(​គេចខ្លួន​)​។
៣-​ឈ្មោះ ណេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អ្នក​ដឹក​ជ​ញ្ចូ​ន រស់នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​គេចខ្លួន​)​។

៤-​ឈ្មោះ ឡុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ រត់​ផាស់​អាប់ រស់នៅ​ភូមិ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ភ្នំពេញ​(​គេចខ្លួន​)​។
៥-​ឈ្មោះ ឡា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ភ្នំពេញ​(​គេចខ្លួន​)​។
៦-​ឈ្មោះ អា​បុ​ី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ភ្នំពេញ​(​គេចខ្លួន​)
៧-​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត វត្ថុ​តាង​ចាប់​យក មួក​ការពារ​សុ​វិ​ត្តិ​ភាព​ចំនួន​០១ និង​បណ្តាល​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ត្រង់​ក្បាល​រយះ​ចេញ​ឈាម​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​ប្រពន្ធ​បាន​នាំ​គ្នា​មក​ផឹកស៊ី​ក្នុង​យប់​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក្រោយមក​ជន​រង​គ្រោះ​បាន​អស់សាច់​ក្លែម​ក៏​ជិះ​ម៉ូតូ​មក​ទិញ​នៅ​មាត់​ស្ទឹង​ដើម​មៀន​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ លុះដល់​ចូល​ថ្ងៃ​ទី​០១​ខែ មក​រា ឆ្នាំ​២០២៦ វេលា​ម៉ោង ០១​និង​០០​នាទី ខណៈ​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​លក់​សាច់​ក្លែម​មាត់​ស្ទឹង​ដើម​មៀន ក៏​មាន​បក្ខពួក​របស់​ជនសង្ស័យ​ម្នាក់​ត្រូវជា​មិត្ត​ភ័​ក្ត​របស់​ជន​រង​គ្រោះ​ឈ្មោះ ថេ យ៉ាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​ស្រែកហៅ​ជន​រង​គ្រោះ ឃើញ​ដូច​នោះ​ជន​រង​គ្រោះ​បាន​ដើរ​សំដៅ​ទៅ​រក ឈ្មោះ ថេ យ៉ាង ហើយ​ក៏​សួរ​ថា​មានអី​មែន ហើយ​មានបាន​ឃើញ​ប្អូនប្រុស​របស់ខ្ញុំ​អត់ ភ្លាម​នោះ ក៏​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប៉ី បាន​ស្រែក​មក​កាន់​ជន​រង​គ្រោះ​ថា ហែង​រក​វា​ធ្វើ​អី? គ្រាន់តែ​លឺ​ដូច​នោះ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចូល​មក​ស្ទុះ​មក​វាយ​ជន​រង​គ្រោះ​ដោយ​មិនដឹង​មូលហេតុ ដោយ​ជនសង្ស័យ​ឈ្មោះ​យូគី​រ័​ត្ន​បាន​យក​មួក​សុ​វត្តិភាព​វាយ​ក្បាល​និង​សង្កត់​មក​លើ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ខំប្រឹង​រើ​បំរាស់​រត់​ចេញ​តែ​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​យូ គី​រ័​ត្ន និង​បក្ខពួក​ដេញ​វាយ​បន្ថែម​ទៀត រហូត​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ម្នាក់​រួម​ទាំង​វត្ថុ​តាង​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​និង​បក្ខពួក​ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ម៉ិ ម៉េ​ង​ហុង ប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ