ខេត្តមណ្ឌលគិរី៖ ជនសង្ស័យប្រុសស្រីចំនួន ៩នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ប្រតិបត្តិការនេះដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយបានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ប៊ូស្រា និងបន្ទប់ជួល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
សមត្ថិកិច្ចឃាត់ខ្លួនជនសង្ស័យ៖ សរុប ០៩នាក់ (ស្រី ០១នាក់)។វត្ថុតាងដែលដកហូតបាន១. គ្រឿងញៀន៖ ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់ (ធំល្មម ៧ និងតូច ៣) ទម្ងន់សរុប ១២.៥៨ ក្រាម។ ២. មធ្យោបាយដឹកជញ្ជូន៖ ម៉ូតូ ០៤គ្រឿង (Yamaha ០១, Wave ០២ និង Exciter ០១)។ ៣. ទូរសព្ទដៃ៖ ០៨គ្រឿង (iPhone, OPPO, VIVO, Realme និង Infinix)។ ៤. សម្ភារផ្សេងៗ៖ ខ្សែកកាឡៃ ០២ខ្សែ ព្រមទាំងថង់វេចខ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



ចែករំលែកព័តមាននេះ