ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​​​បន្ថែម​​​ស្តីពី​​សព​២នាក់ប្តី-ប្រពន្ធ​​​​វ័យ​ក្មេង​​​គឺដោយសារ​​ប្រចណ្ឌ ប្តី​វាយ​សម្លា.ប់​​ប្រពន្ធ រួចហើយ​​ធ្វើអត្តឃា.ត​

14 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​​សព​បុរស​​​-ស្ត្រី​​​២នាក់​ប្តី-ប្រពន្ធ​​​មួយគូ​ត្រូវបាន​គេ​ប្រទះឃើញ​​ដេក​ស្លា.ប់​​គងលើ​គ្នា​​គួរ​ឱ្យភ្ញាក់​ផ្អើល​​ដោយសារ​​​តែ​មាន​​​​ជះក្លិន​​អ​សោចិ៍ចេញ​​មក​ក្រៅ​​ធ្វើ​ឱ្យ​​មនុស្ស​ម្នា​ដែល​​​ទៅចោមរោម​​​មើល​ពិបាក​​​ដក​ដង្ហើម​​​ពន់​ពេក​​ណាស់ ហើយ​ការ​ស្លា.ប់​​ទាំងគូបែបនេះ​ត្រូវ​​អ្នកជិត​ខាង​និយាយ​ថា ​គឺផ្តើម​ឡើង​​ដោយការ​ប្រចណ្ឌ ព្រោះ​ប្រពន្ធ​​មានវ័យក្មេង​

​រាជធានីភ្នំពេញ ៖ «ប្រទះឃើញ​​សព​២នាក់ប្តី-ប្រពន្ធ​​​​វ័យ​ក្មេង​ដេកគង​លើ​គ្នា​​​ក្នុង​បន្ទប់​​​​ខ្ទាស់​​គន្លឹះ​ពី​ខាង​ក្នុង​»​​ សព​បុរស​​​-ស្ត្រី​​​២នាក់​ប្តី-ប្រពន្ធ​​​មួយគូ​ត្រូវបាន​គេ​ប្រទះឃើញ​​ដេក​ស្លាប់​​គងលើ​គ្នា​​គួរ​ឱ្យភ្ញាក់​ផ្អើល​​ដោយសារ​​​តែ​មាន​​​​ជះក្លិន​​អ​សោចិ៍ចេញ​​មក​ក្រៅ​​ធ្វើ​ឱ្យ​​មនុស្ស​ម្នា​ដែល​​​ទៅចោមរោម​​​មើល​ពិបាក​​​ដក​ដង្ហើម​​​ពន់​ពេក​​ណាស់ ហើយ​ការ​ស្លាប់​​ទាំងគូបែបនេះ​ត្រូវ​​អ្នកជិត​ខាង​និយាយ​ថា ​គឺផ្តើម​ឡើង​​ដោយការ​ប្រចណ្ឌ ព្រោះ​ប្រពន្ធ​​មានវ័យក្មេង​ជាង​ប្តី​រហូត​​​ដល់​១០ឆ្នាំឯណោះ ​ហើយ​​​ស្អាត​​ផូរផង់​ទៀត​ផង​។ ​​សព​បុរស-ស្ត្រី​​​ដែលត្រូវ​បានគេ​​អះអាង​​ថា ​ជា​ប្តី-​ប្រពន្ធ​នេះ​គឺ​ដេក​ស្លាប់​នៅក្នុងផ្ទះ​ជួល​បន្ទប់​លេខ​៨​ ភូមិ​​​​មាន​ជ័យ សង្កាត់ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ ​​ហើយ​ត្រូវ​​បានគេប្រទះឃើញ​​កាលពី វេលា​ម៉ោង​​១២​ថ្ងៃ​​​ត្រង់​​ ថ្ងៃទី​​​២៦ ឧសភា ​២០១១។

សព​បុរស​រងគ្រោះ​​ឈ្មោះ​​​ផុន ថាត់ អាយុ​​២៩​ឆ្នាំ ​​រី​ឯ​សពស្ត្រីឈ្មោះ​​​ពេជ្រ ស្រីនាង ​អាយុ​​១៩​ឆ្នាំ ​អ្នកទាំង​​​២ត្រូវ​បាន​​គេស្គាល់​ថា ​ជា​កម្មករ​​​រោង​ចក្រ​​​បានដេកស្លាប់​​​​​គងលើ​គ្នា ដោយ​មាន​​​ឈាមកក​​​ជាប់ខ្លួន​​​ និងហូរ​​ទៅកក​លើ​​​កម្រាល​​​ឥដ្ឋ ​ហើយ​នៅក្នុងបន្ទប់​​ដែល​ពួកគេ​​ដេក​ស្លាប់នេះ​​ត្រូវ​បាន​​គេ​សង្កេត​ឃើញ​ថា មាន​សភាព​​រាយ​ប៉ាយ ​និង​ខ្ទាស់​​​​គន្លឹះ​​ពីខាង​​ក្នុង​​ជាប់ ហាក់​បង្ហាញ​ថា ​​ពេលកើតហេតុ ​​មានការ​​ប្រតាយ​ប្រតប់​គ្នា​​​យ៉ាង​​ខ្លាំង​ និងមិន​ចង់​​ឱ្យមាន​​អ្នកណា​​ចូលមក​ជួយ ។​

ក្រោយពី​សមត្ថកិច្ច​​​​ធ្វើការ​ត្រួត​ពិនិត្យ​​​​រួច​ ​មិន​ទាន់​ត្រូវ​បាន​គេអះអាង​ថា ​ជា​រឿង​ឃាត​កម្ម​​ ឬ​យ៉ាង​ណា​នោះទេ ​​ប៉ុន្តែ​​សន្និដ្ឋាន​ថា ជារឿង​​វាយ​សម្លាប់​ប្រពន្ធ​​រួចហើយ​​ធ្វើ​អត្តឃាត​ចាក់​សម្លាប់​​​ខ្លួន​ឯងតាមក្រោយ ។ ​សព​បាន​​ជះក្លិន​​ស្អុយ​​ចេញ​មក​ក្រៅ​​ខ្លាំង​យ៉ាង​នេះ​ធ្វើ​​​ឱ្យគេ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏ស្លាប់​​​​៥​​ថ្ងៃ​​ដែរ ព្រោះ​ថា មាន​តម្រុយ​ពួកគេ​ឈ្លោះ​គ្នា​​តាំង​ពីថ្ងៃ​អាទិត្យ ទី​២១ ​ឧសភា មក​ម៉្លេះ​ ។ ដំបូងឡើយ​​​គេគិតថា ជា​រឿង​​ឃាត​កម្ម​? ប៉ុន្តែ​​អ្នកជិតខាង​បាន​​និយាយ​ថា អាច​ជា​រឿងវាយសម្លាប់​​​ប្រពន្ធ​​​រួចហើយ​ប្តី​​​ធ្វើអត្ត​ឃាត​តាម​ក្រោយ​ ​​ព្រោះមុន​​ពេល​​ប្រទះឃើញ​​​សពទាំង​​២នាក់​​ប្តី-ប្រពន្ធ​​​នេះ​ គឺ​កាលពី​ថ្ងៃ​អាទិត្យ​ ទី​​២១ ឧសភា ២០១១ ពួក​គេ​​​បានឈ្លោះគ្នា​​​ឡូ​ឡា​​ឮ​ដល់​​​អ្នករស់​នៅ​​​ក្បែរ​ខាង បន្ទាប់មក​ក៏ស្ងាត់​​ទៅវិញ​…​គ្មានអ្នកណា​​ចាប់អារម្មណ៍​​ថា ពីរនាក់​ប្តី-ប្រពន្ធ​​​នេះ​វាយ​​សម្លាប់គ្នា និងធ្វើ​អត្តឃាត​​​នោះ​ទេ ព្រោះពួកគេ​​​ជារឿយៗ​តែង​តែ​​ឈ្លោះ​គ្នា ​ដោយសារ​តែ​ប្តីប្រចណ្ឌ​​ប្រពន្ធ​​​ រួចហើយ​​​ស្ងាត់ និង​​បន្ទាប់​មក​​ត្រូវរ៉ូវគ្នា​​វិញ ដូច្នេះ​​ការឈ្លោះគ្នា​​​​កាលពីថ្ងៃអាទិត្យ​​​នោះ អ្នក​​​ជិត​ខាង​ចាត់​ទុក​ថា ជា​រឿងធម្មតា ។​

សពស្ត្រីជាប្រពន្ធ​​​ដេកផ្ងារ​មាន​ខ្សែ​ក្រវាត់​​​រឹត.​ក​ និងស្នាម​រយះ​ក​​យ៉ា​ងធំ​ ធ្វើ​​ឱ្យ​គេសន្និដ្ឋាន​ថា ​ប្តីបាន​​យក​ខ្សែ​​ក្រវាត់​រឹត.ក​នាង​​ជាប្រពន្ធ​​​​ឱ្យ​ស្លាប់​រួចហើយ​​​យកកូនកាំបិត​​បុ័ងតោ​​ចិត​បន្លែ​​​មកអារ.​ក​​បន្ថែម​​ ទើបបណ្តាល​ឱ្យស្លាប់​​ មើលទៅ​គួរ​ឱ្យ​ញញើត​​ខ្លាំង​ណាស់ ។ ​​ចំណែក​សព​បុរសជាប្តី​​​វិញ​គេ​ពិនិត្យ​​​ឃើញកាំបិត​ជាប់ពោះ និង​ស្នាម​​​រយះ​ក​យ៉ាង​ខ្លាំង​​​ផងដែរ ​​ធ្វើ​ឱ្យសន្និដ្ឋាន​ថា បន្ទាប់ពី​​​សម្លាប់ប្រពន្ធ​​​​​រួចហើយ ​​ប្តីអគតិ​​​នេះ​បាន​យក​កាំបិត​​មក​អារ.ក​ខ្លួនឯង ​និង​ចាក់ពោះ​​​ខ្លួនឯង​មួយ​កាំបិត​​ បណ្តាល​ឱ្យស្លាប់​​​ផ្កាប់មុខ​​​ជាប់កាំ​បិត​​ក្នុងពោះតែ​ម្តង​៕​