ពលរដ្ឋក្នុងភូមិតាង៉ូវក្រោមនាំគ្នាវិចនំអន្សមចំនួន៥ពាន់នំ យកទៅជូនវិរៈកងទ័ពជួរមុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី៥ សីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាង១០០នាក់ បានមូលមតិគ្នា ក្នុងនាមជាខ្មែរជួយខ្មែរ បានគ្នាវិចនំអន្សមចំនួន៥ពាន់នំដើម្បីយកទៅជូនទៅដល់ កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីរបស់កម្ពុជាយើង។ គិតត្រឹមយប់ថ្ងៃទី៥ សីហា ឆ្នាំ២០២៥នេះ ពួកគាត់វេចបាន៣ពាន់នំអន្សម យកចែកជូនដល់កងទព័ជាបណ្តើរៗ និងវិចបន្តអោយគ្រប់ចំនួន៥ពាន់នំអន្សមតែម្តង ។
ប្រជាពលរដ្ឋបានលើកឡើងថា ទោះពួកគាត់មិនអាចធ្វើអ្វីបានធំដុំជាមួយនិងបងៗវិរៈកងទ័ព តែនេះគឺជាទឹកចិត្ត បង្ហាញអោយឃើញថា ពួកគាត់ជាពលរដ្ឋ គឺនៅតែជួយលើកទឹកចិត្តរបស់វិរៈកងទ័ពជួរមុខដែលកំពុងតែការពារបូរណភាពទឹកដីរបស់កម្ពុជាពីការឈ្លានពានរបស់កងទ័ពសៀមផងដែរ ៕




















ចែករំលែកព័តមាននេះ