ចិន-រុស្ស៊ី ៖ យោងតាមបណ្ដារូបភាពចេញផ្សាយ កាលពីថ្ងៃទី១៣ កក្កដា ដោយក្រសួងការពារប្រទេសរុស្ស៊ីថា កងនាវាចម្បាំងចិន និងរុស្ស៊ី បានធ្វើកាលពីសប្ដាហ៍មុន ដោយសមយុទ្ធយោធារួមក្នុងសមុទ្រលឿង ។

សមយុទ្ធរួមនោះ បើកធ្វើកាលពីថ្ងៃទី៦ កក្កដា នៅកំពង់ផែយោធាគិញដាវ ខេត្តសានដុង ភាគខាងកើតចិន ហើយបញ្ចប់កាលពីថ្ងៃទី១១ កក្កដា ។ ក្នុងសេចក្ដីប្រកាសមួយ កាលពីថៃ្ងទី១២ កក្កដា ក្រសួងការពារជាតិចិនថ្លែងថា សមយុទ្ធរួមនោះអាចពង្រឹងថែមទៀត ទំនុកចិត្តគ្នាទៅវិញទៅមក រវាងភាគីទាំង២ កែលម្អសមត្ថភាពប្រតិបត្តិការរួម និងពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង២ ។

តាមក្រុងមូស្គូថា បណ្ដានាវាចម្បាំងរបស់ប្រទេសទាំង២ បានហ្វឹកហាត់រួមគ្នាច្រើនថ្ងៃ សម្រាប់បេសកកម្មប្រឆាំងនាវាមុជទឹក ប្រយុទ្ធប្រឆាំងនាវាសត្រូវលើផ្ទៃសមុទ្រ និងហាត់សមប្រតិបត្តិការសង្គ្រោះ ។ សមយុទ្ធនោះក៏ធ្វើត្រាប់ ការវាយរុញច្រានបណ្ដាដ្រូននិងនាវាដ្រូនលើផ្ទៃសមុទ្រផងដែរ ។

សមយុទ្ធជើងទឹករួមនោះតែងធ្វើរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២មក និងបញ្ជាក់ពីប្រតិបត្តិការយោធាកាន់តែខ្លាំងឡើង រវាង
រុស្ស៊ី និងចិន។ យោងតាមមន្ត្រីផ្លូវការចិនថា សមយុទ្ធជើងទឹករួមឆ្នាំ២០២៦នេះ កំណត់ពីវត្តមាននាវាមុជទឹករុស្ស៊ី និងចិន។ ក្រសួងការពារជាតិចិនគូសបញ្ជាក់ថា កងទ័ពរបស់រដ្ឋទាំង២បានទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីល្បាតក្នុងសមុទ្រ
រួមគ្នា៕

ចែករំលែកព័តមាននេះ