ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបង្កើនការនាំចូលបង្គា បើកឱកាសថ្មីសម្រាប់ការនាំចេញរបស់វៀតណាម

1 ថ្ងៃ មុន

ទីក្រុងហាណូយ៖ តម្រូវការនាំចូលបង្គារបស់ចិនបានកើនឡើងខ្លាំងនៅដើមឆ្នាំ២០២៦ ដោយការនាំចូលក្នុងរយៈពេល ៥ខែដំបូងកើន ២៥% ដែលបើកឱកាសថ្មីសម្រាប់វៀតណាម ខណៈទីផ្សារសហរដ្ឋអាម៉េរិកនៅតែប្រឈមនឹងហានិភ័យពន្ធគយ និងតម្រូវការធ្លាក់ចុះ។ នេះបើយោង​តាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី១៣ ខែកក្កដានេះ។ ​

ការនាំចេញបង្គារបស់វៀតណាមទៅកាន់ចិន និងហុងកុងសម្រេចបានជាង ៧១១លានដុល្លារ កើន ៤៦% និងស្មើជិត ៣៨% នៃចំណូលនាំចេញបង្គាសរុប។ សមាគម VASEP រំពឹងថា ចិន សហភាពអឺរ៉ុប និងប្រទេសសមាជិក CPTPP នឹងក្លាយជាទីផ្សារជំរុញកំណើនសំខាន់សម្រាប់ឧស្សាហកម្មបង្គារបស់វៀតណាមនៅឆ្នាំ២០២៦ ដោយផ្តោតលើគុណភាព ការកែច្នៃ និងផលិតផលមានតម្លៃបន្ថែម៕