សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN អ្នកជំនាញផ្នែកដំណេកណែនាំថា ប្រសិនបើអ្នកងងុយគេងអំឡុងពេលប្រជុំ ឬសិក្សា គួរគេងឱ្យបានគ្រប់គ្រាន់ពីមុន កំណត់គោលដៅសម្រាប់កិច្ចប្រជុំ សម្រាកគេងខ្លីៗប្រហែល ៦–៣០នាទី ដើរហាត់ប្រាណស្រាលៗ លាងមុខដោយទឹកត្រជាក់ ផឹកទឹកឱ្យបានគ្រប់គ្រាន់ ឬផឹកកាហ្វេក្នុងពេលព្រឹក និងចូលរួមសកម្មភាពក្នុងកិច្ចប្រជុំ ដូចជាកត់ចំណាំ និងសួរសំណួរ។
បើអ្នកឧស្សាហ៍ងងុយគេងពេលថ្ងៃជាប្រចាំ គួរពិនិត្យទម្លាប់នៃការគេង ដោយគេងឱ្យបានយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់ រក្សាបន្ទប់គេងឱ្យស្ងប់ ងងឹត និងត្រជាក់ ជៀសវាងប្រើឧបករណ៍អេឡិចត្រូនិកមុនចូលគេង។
ប្រសិនបើបញ្ហានេះនៅតែបន្ត ទោះបានគេងគ្រប់គ្រាន់ហើយក៏ដោយ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ព្រោះវាអាចជាសញ្ញានៃជំងឺពាក់ព័ន្ធនឹងការគេង ដូចជាជំងឺស្ទះផ្លូវដង្ហើមពេលគេង ឬបញ្ហាសុខភាពផ្សេងៗ៕
ចែករំលែកព័តមាននេះ