ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ដាក់ភេសជ្ជៈ ៥ មុខនេះក្នុងដបទឹករក្សាកម្ដៅ អាចប៉ះពាល់សុខភាព

13 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា ការប្រើ ​ដបទឹករក្សាកម្ដៅ​ មិនត្រឹមតែត្រូវជ្រើសរើសប្រភេទដែកអ៊ីណុក ​304 ឬ 316​ និងសម្អាតជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវជៀសវាងដាក់ ​ភេសជ្ជៈ ៥ ប្រភេទ​ រួមមាន៖ ​ទឹកដោះគោ, ថ្នាំបុរាណ ឬរុក្ខជាតិឱសថ, ភេសជ្ជៈមានជាតិអាស៊ីត (ទឹកផ្លែឈើ/សូដា), ទឹកអំបិល និងតែ (ជាពិសេសតែចត់ខ្លាំងពេក)​ ព្រោះអាចបង្កប្រតិកម្មគីមី ឬជំរុញការលូតលាស់របស់បាក់តេរី ធ្វើឱ្យបាត់បង់គុណភាពភេសជ្ជៈ និងអាចប៉ះពាល់ដល់សុខភាព។

អ្នកជំនាញក៏ណែនាំកុំទុកទឹកក្នុងដបលើស ​២៤ ម៉ោង​ និងប្តូរដបថ្មី ប្រសិនបើមានស្នាមច្រេះ ប្រេះ ឬបាត់បង់សមត្ថភាពរក្សាកម្ដៅ៕