ទីក្រុងការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីទ្វេដងកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ ដែលបានវាយប្រហារវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី២៤ ខែមិថុនា បានកើនដល់ ៤,៥៦១នាក់ ខណៈ ១៦,៧៤០នាក់បានរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៤ ខែកក្កដានេះ។
អាជ្ញាធរបានបង្កើតជំរំបណ្តោះអាសន្នចំនួន ១០៧កន្លែង សម្រាប់ជនរងគ្រោះជាង ២ម៉ឺននាក់ ខណៈមនុស្ស ១៧,៩០៧នាក់នៅតែគ្មានផ្ទះសម្បែង និងអគារចំនួន ៨៥៦ខ្នង បានរងការខូចខាត។ គិតមកទល់ពេលនេះ ប្រទេសនេះបានកត់ត្រាការរញ្ជួយដីបន្ទាប់ចំនួន ១,២៥៤លើក ហើយកម្លាំងសង្គ្រោះជាង ៦ម៉ឺននាក់ រួមទាំងក្រុមអន្តរជាតិ កំពុងបន្តប្រតិបត្តិការជួយសង្គ្រោះ៕
ចែករំលែកព័តមាននេះ