ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញាក់ផ្អើល! វះកាត់យក​ក្រួសទម្ងន់ជិត ០,៥គីឡូក្រាមក្នុងប្លោកនោមបុរសវ័យ​ម្នាក់នៅវៀតណាម

4 អាទិត្យ មុន

សុខភាព៖ យោងតាមការចុះផ្សាយ​ពីសារព័ត៌មានវៀតណាម វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយកន្លែង ​បានវះកាត់យក​ក្រួសក្នុងប្លោកនោមទម្ងន់សរុប ៤២០ក្រាម (​ក្រួសធំ ១គ្រាប់ និង​ក្រួសតូច ២គ្រាប់) ចេញពីបុរសវ័យ ៨៦ឆ្នាំ ដែលមានអាការនឿយហត់ ពិបាកនោម នោមខ្សោយ និងឈឺពេលនោម។

ក្រុមគ្រូពេទ្យបញ្ជាក់ថា ​ក្រួសនេះកើតឡើងដោយសារទឹកនោមកកស្ទះ និងរីកធំបន្តិចម្តងៗអស់រយៈពេលជាច្រើនឆ្នាំ។

វេជ្ជបណ្ឌិតបានព្រមានថា ការមិនអើពើរោគសញ្ញាដូចជា នោមឈឺ នោមញឹក នោមពិបាក ឬលំហូរទឹកនោមខ្សោយ អាចបណ្តាលឱ្យកើត​ក្រួសធំ បង្កការស្ទះផ្លូវទឹកនោម ការឆ្លងមេរោគ ខូចមុខងារប្លោកនោម និងតម្រងនោម។ ដូច្នេះ ប្រជាពលរដ្ឋ ជាពិសេសមនុស្សវ័យចំណាស់ គួរពិនិត្យសុខភាពជាប្រចាំ និងទៅជួបគ្រូពេទ្យភ្លាមៗ នៅពេលមានរោគសញ្ញាមិនប្រក្រតី៕