ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់កណ្តាលយប់គេងមិនលក់? អ្នកជំនាញប្រាប់វិធីឱ្យលង់លក់វិញបានលឿន​

12 ម៉ោង មុន

​សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN អ្នកជំនាញផ្នែកដំណេកបញ្ជាក់ថា ការភ្ញាក់កណ្តាលយប់ដោយសារគំនិតរត់មិនឈប់ ឬការព្រួយបារម្ភ គឺជារោគសញ្ញាដែលជួបញឹកញាប់ចំពោះអ្នកមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ។

ដើម្បីជួយឱ្យគេងលក់វិញ គេណែនាំឱ្យអនុវត្តបច្ចេកទេសដកដង្ហើមជ្រៅ បង្វែរការផ្តោតអារម្មណ៍ សរសេរកំណត់ហេតុមុនចូលគេង និងជៀសវាងមើលម៉ោង ឬប្រើអេក្រង់មុនដេក។ ប្រសិនបើគេងមិនលក់លើសពី ១៥–២០ នាទី គួរក្រោកពីគ្រែទៅធ្វើសកម្មភាពស្ងប់ស្ងាត់ រហូតទាល់តែងងុយវិញ។

បើបញ្ហានេះកើតឡើងញឹកញាប់លើស ៣យប់ក្នុងមួយសប្តាហ៍ និងបន្តជាង ៣ខែ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត៕