ខេត្តកោះកុង ៖ ស្ថានភាពគ្រោះធម្មជាតិដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តកោះកុង បាន និងកំពុងបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តកោះកុង បានប្រកាសនារសៀលថ្ងៃទី១៣ ខែកក្កដានេះ។

លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការការងារគ្រប់គ្រងគ្រោះមហន្តរាយស្រុក ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំត្រពាំងរូង និងឃុំជ្រោយប្រស់នៃស្រុកកោះកុង ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជនលិច ដោយសារជំនន់ទឹកភ្លៀង និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពទឹក និងទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានដែលរងចាំជួយបងប្អូន ២៤ម៉ោង លើ២៤ ម៉ោង សម្រាប់តម្រូវការផ្សេងៗ ។

គួរជម្រាបថា ៤ថ្ងៃមកនេះ អាកាសធាតុក្នុងភូមិសាស្ត្រក្នុងខេត្តកោះកុង មានព្យុះភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ផងដែរ ដែលបណ្តាលឱ្យលំនៅដ្ឋានពលរដ្ឋមួយចំនួនជន់លិច ផ្លូវថ្នល់មានចរន្តទឹកហូរច្រើនពីជ្រលង និងមានការបាត់ខ្លួនមនុស្សស្លា.ប់ម្នាក់ នៅឃុំថ្មស ស្រុកបូទុមសាគរ៕





ចែករំលែកព័តមាននេះ