ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​កត់ត្រា​ចំនួន​អ្នក​ស្លា.ប់​ជាង​១​ម៉ឺន​នាក់ ដោយសារ​តែ​រលក​កម្ដៅ​នៅ​ចុងខែ​មិថុនា

3 ម៉ោង មុន

អន្តរជាតិ ៖ បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ជាង ១០ ០០០ នាក់ អំឡុង​ពេល​រលក​កម្ដៅ​ដ៏​ក្ដៅ​បំផុត​មិន​ធ្លាប់ ដែល​បាន​គ្របដណ្តប់​លើ​ផ្នែក​ខាងលិច​នៃ​ទ្វីប​មួយ​នេះ កាលពី​ចុងខែ​មិថុនា កន្លង​ទៅ​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦​។

យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ EuroMOMO ដែល​ជា​បណ្តាញ​គាំទ្រ​ដោយ​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​ការ​បង្ការ និង​គ្រប់គ្រង​ជំងឺ (ECDC) និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា ភាគច្រើន​លើសលប់​នៃ​អ្នក​ស្លាប់​ជាង ៩ ០០០ នាក់ គឺជា​មនុស្ស​មាន​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ​។ ដ្បិត​កំ​ដៅ​ខ្លាំង​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន តាម​រយៈ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​បញ្ហា​សរសៃឈាម​បេះដូង និង​ជំងឺ​ផ្លូវដង្ហើម​កាន់តែ​ធ្ងន់ធ្ងរ ដោយនៅ​ក្នុង​នោះ​មនុស្ស​ចាស់​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​បំផុត​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា រលក​កំ​ដៅ​នៅ​ចុងខែ​មិថុនា នឹង​មិន​អាច​កើតឡើង​បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស ដែល​កំពុង​ធ្វើ​ឱ្យ​រលក​កំ​ដៅ​កើតឡើង​កាន់តែ​ញឹកញាប់ និង​កាន់តែ​ខ្លាំងក្លា​។

យោង​ទិន្នន័យ​ប្រមូល​បាន​ពី​ស្ថិតិ​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ចំនួន ២៧ បាន​កើតឡើង​អំឡុង​ស​ប្តា​ហ៍​នៃ​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៨ ខែមិថុនា នៅ​ពេល​រលក​កំ​ដៅ​បាន​ឡើង​ដល់​កម្រិត​កំពូល​នៅ​ក្នុង​ប្រទេស​បារាំង អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត​៕