ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី៖ អ៊ុយក្រែនបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំលើតំបន់ក្រុងមូស្គូ ស្លាប់ និងរបួសច្រើននាក់

6 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អភិបាល​តំបន់​ក្រុង​មូ​ស្គូ​ លោក​អាន​ដ្រេ​វ៉ូ​រ៉ូ​ប៊ី​យ៉ូ​វ​អះអាង​ នា​ថ្ងៃ​ទី​១៣ ​កក្កដា​ ថា តំបន់​ក្រុង​មូ​ស្គូ​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់​ និង​របួស​៥​នាក់ ​។

តាម​តេ​ឡេ​ក្រាម ​អភិបាល​រូប​នោះ​សរសេរ​ថា នៅ​មូលដ្ឋាន​ពី​យ៉ូ​ន័​រ​ស្គី​ក្រុងអ៊ី​ស្ត្រា​មនុស្ស​៣​នាក់​ត្រូវ​ស្លាប់ និង​៣​នាក់​ទៀត​រង​របួស ដោយសារ​ដ្រូ​ន​១​គ្រឿង​ ។ នៅ​សូល​នេ​ក​ណូ​ហ្គ័​រស្ក៍​មនុស្ស​២​នាក់​រង​របួស ក្រោយ​អគារ​រស់នៅ​មួយ​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​គ្រឿង​ ។ អភិបាល​តំបន់​រូប​នោះ​បន្ត​ថា ដ្រូ​ន​៨១​គ្រឿង​ត្រូវ​បាញ់​ទ​ម្លា​ក្នុ់ង​តំបន់​នោះ​នា​ពេល​យប់​។ នៅ​ភាគ​និរតី​
រុ​ស្ស៊ី​​អភិបាល​តំបន់​ស្តា​វ​រ៉ូ​ប៉ូ​ល​រៀបរាប់​ពី​ការ​វាយប្រហារ​មួយ​របស់​ដ្រូ​ន​សត្រូវ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ នៅ​តំបន់ឧស្សា​ហកម្ម​នៃ​ភូមិ​វី​យ៉ា​នី​ត​ស្គី​ស្រុក​ស្ប៉ា​កូវ​ស្គី តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។

រយៈពេល​ចុង​ក្រោយ​នេះ​ អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​រុ​ស្ស៊ី​​សំដៅ​ ជា​ពិសេស បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ប៉ុន​ប៉ង​កាត់​បន្ថយ​សមត្ថភាព​របស់​ក​ក្រុង​មូ​ស្គូ ក្នុង​ការ​ផ្គត់ផ្គង់​សង្គ្រាម​។ ចំណែក​រុ​ស្ស៊ី​​វិញ​ បន្ត​វាយប្រហារ​រាល់ថ្ងៃ​លើ​អ៊ុយ​
ក្រែ​ន​។

ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ប្រេងឥន្ធនៈ​ប្រើប្រាស់ ដោយសារ​ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន លើ​បណ្ដា​រោងចក្រ​ចម្រាញ់​ប្រេងកាត​និង​ទីតាំង​ថាមពល តំបន់​ជា​ច្រើន​របស់​រុ​ស្ស៊ី​​បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​តាម​អន​ឡាញ ​៕