ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! ជំនន់​ទឹកភ្លៀង​កំពុង​វា.យលុក​នៅ​ប៉ែក​ខាងលើ​​ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​

3 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្ត​​ពោធិ៍សាត់​ ៖ ព្រឹក​ថ្ងៃ​ទី ១៣ ខែ កក្កដា ឆ្នាំ​២០២៦​នេះ ជំនន់​ទឹកភ្លៀង​កំពុង​វាយលុក​យ៉ាង​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​វាល​វែង ប៉ុន្តែ​មិន​ទាន់​ធ្លាក់​មក​ដល់​ប៉ែក​ខាងក្រោម​ទេ​។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ទីរ​ជំនាញ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​តាម​អាង​ស្តុក​ទឹក និង​ស្ថានីយ៍​វាស់កំពស់​ទឹក​មាន​ដូច​ជា​៖

ទំនប់​ទី ៥ មាន​កម្ពស់​ទឹក​ជាក់ស្តែង ៩,០០​ម៉ែត្រ ដែល​កម្ពស់​ទឹក​ប្រុង​ប្រយ័ត្ន​១១,០០ ម៉ែត្រ​។
ទំនប់ ទី ៣ មាន​កម្ពស់​ទឹក​ជាក់ស្តែង ១០,៤០​ម៉ែត្រ ដែល​កំពស់​ទឹក​ប្រុង​ប្រយ័ត្ន ២១,០០ ម៉ែត្រ ។ ស្ថានីយ៍ វាស់កម្ពស់​ទឹក វាល​វែង កំពស់​ទឹក​មាន ៨,០០​ម៉ែត្រ (​កម្ពស់​ប្រុង​ប្រ​យ​ត្ន័ ៩,០០ ម៉ែត្រ​) ។ ស្ថានីយ៍ វាស់កម្ពស់​ទឹក បាក់​ត្រកួន កំពស់​ទឹក​មាន -១,៨៣​ម៉ែត្រ (​កម្ពស់​ប្រុង​ប្រយ័ត្ន​៦,០០ ម៉ែត្រ​)។

ស្ថានីយ៍ វាស់កម្ពស់​ទឹក ក្បាលហុង កម្ពស់​ទឹក​មាន ១,៤១​ម៉ែត្រ (​កម្ពស់​ប្រុង​ប្រ​យ​ត្ន័ ៥,០០ ម៉ែត្រ ) ។ ស្ថានីយ៍ វាស់កម្ពស់​ទឹក ចារឹក កម្ពស់​ទឹក​មាន ២,៨០​ម៉ែត្រ (​កម្ពស់​ប្រុង​ប្រយ័ត្ន ៦,០០ ម៉ែត្រ ) ។

មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ដោយ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៤ ខែ កក្កដា ឆ្នាំ​២០២៦ ខេត្តពោធិ៍សាត់ ទទួល​ឥទ្ធិពល​ពី​ប្រ​ព​ន្ធ័​សម្ពាធ​ទាប​ខ្យល់មូសុង​និរតី និង​ខ្យល់​ប្រ៊ី​ស លក្ខ​ណះ​បែប​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ជួរ​ភ្នំក្រវាញ ពិសេស​តាម​ជួរ​ភ្នំ​នៃ​ស្រុក​វាល​វែង ដែល​បង្ក​មាន​ទឹកភ្លៀង​ប្រមូលផ្តុំ​ធ្លាក់​មក​តាម​ដងស្ទឹង​ប្រមោយ​(​ស្ទឹងធំ​) កម្ពស់​ទឹក​ហក់​ឡើង​លឿន តែ​ស្ថានភាព​បែប​នេះ មិន​ទាន់​ដល់​ចំនុច​ប្រកាស​អាសន្ន​នៅឡើយ ។

​នៅ​ទំនប់​ទី​១ នៃ​ស្ទឹង​ប្រ​ម៉ោ​យ (​ទំនប់​វា​រី​អគ្គី​ស​នី​) បាន​បិត​ទ្វារ​ទឹក ដើម្បី​ស្តុក​ទឹក​ក្នុង​តម្រូវការ​ថាមពល​ភ្លើង និង​មិន​មាន​តម្រូវការ​បើក​បង្ហូរ​នៅឡើយ ។ ស្ថានភាព​បែប​នេះ ទឹកស្ទឹង​ពោធិ៍សាត់​មិន​ទាន់​មានការ​ជន់​លិច ទទួល​ទឹក​របប​ទឹកភ្លៀង​ពី​ស្ទឹង​ប្រ​ម៉ោ​យ​នេះ​ទេ ។ មន្ទីរ​នៅ​តាមដាន​ពី​របប​ទឹកភ្លៀង និង​ស្ថានភាព​ទឹក​តាម​ដងស្ទឹង​បន្ត​ជូន​សា​ធារ​:​ជន​បាន​ទាន់​ពេលវេលា ៕