សាឡង់បូមខ្សាច់ដាច់ខ្សែរសាត់មកបុ.កស្ពានកោះកុង
- កោះកុង
ខេត្តកោះកុង ៖ នៅវេលាម៉ោង 9:00 ព្រឹកថ្ងៃទី ទី 13 ខែកក្កដាឆ្នាំ 2026ជំនន់ទឹកភ្លៀងបានហូរនាំសាឡង់បូមខ្សាច់មួយគ្រឿងពីខាងលើខ្សែទឹកមកកៀរប៉ះជាមួយនឹងធ្នឹមស្ពានកោះកុងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនៅទីនោះ ។ ករណីនេះបានកើតឡើងនៅចំណុចពាក់កណ្ដាលស្ពានកោះកុងដែលស្ថិតក្នុងភូមិសាស្ត្រឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង ហើយភ្លាមៗនោះគេសង្កេតឃើញលោកសុខ ភិរម្យ អភិបាលស្រុក ដឹកនាំក្រុមមន្ត្រីជំនាញចុះទៅត្រួតពិនិត្យទីតាំងកើតហេតុ ។
តាមប្រភពពីមន្ត្រីរ៉ែនិងថាមពល ខេត្តបានបញ្ជាក់តាមប្រព័ន្ឋតេលេក្រាមថា សាឡង់បូមខ្សាច់ខាងលើគឺមានច្បាប់បូមខ្សាច់នៅចំណុចទីតាំងដងព្រែកកោះប៉ោរយៈពេល១ឆ្នាំគឺចាប់ពីថ្ងៃទី២២ខែមករាឆ្នាំ២០២៦រហូតដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២៧ ។ ប៉ុន្តែដោយសារលំហូរជំនន់ទឹកភ្លៀងខ្លាំង បណ្តាលអោយសាឡង់ដាច់ខ្សែ នឹងរសាត់មកប៉ះជាមួយស្ពានបែបនេះ ៕





ចែករំលែកព័តមាននេះ