សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកសុខភាព និងអាហារូបត្ថម្ភបានបញ្ជាក់ថា មានការយល់ច្រឡំជាច្រើនពាក់ព័ន្ធនឹងការផឹកកាហ្វេ។ ជាក់ស្តែង កាហ្វេមិនមែនជាមូលហេតុផ្ទាល់នៃដំបៅក្រពះ ឬជំងឺពុកឆ្អឹងនោះទេ ហើយស្ត្រីមានផ្ទៃពោះក៏មិនចាំបាច់ត្រូវជៀសវាងកាហ្វេទាំងស្រុងដែរ ប៉ុន្តែគួរផឹកក្នុងបរិមាណសមស្រប។
អ្នកជំនាញក៏បង្ហាញថា កាហ្វេដែលមានរសជាតិខ្លាំង ឬជូរចត់ មិនមែនមានជាតិកាហ្វេអ៊ីនច្រើនជាងគេឡើយ ផ្ទុយទៅវិញ កាហ្វេលីងស្រាលៗអាចមានកាហ្វេអ៊ីនច្រើនជាង។ លើសពីនេះ កាហ្វេមិនអាចជំនួសទឹកស្អាតបានទេ ខណៈកាហ្វេ 3-in-1 អាចមានហានិភ័យខ្ពស់ដោយសារមានជាតិស្ករ និងខ្លាញ់បន្ថែមច្រើន។
អ្នកជំនាញណែនាំថា ការផឹកកាហ្វេក្នុងបរិមាណសមរម្យ ជ្រើសរើសកាហ្វេមានជាតិស្ករតិច និងជៀសវាងផឹកនៅពេលយប់ អាចជួយទទួលបានអត្ថប្រយោជន៍ពីកាហ្វេដោយមិនប៉ះពាល់ដល់សុខភាព៕
ចែករំលែកព័តមាននេះ