ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិក និងអ៊ីរ៉ង់បន្តប៉ះទង្គិចជាថ្មី ខណៈប្រទេសតំបន់អំពាវនាវឱ្យបន្ថយភាពតានតឹង

1 ម៉ោង មុន

​ទីក្រុងវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបន្តប៉ះទង្គិចជាថ្មីនៅតំបន់ច្រកសមុទ្រ Hormuz ដោយអាម៉េរិកអះអាងថា បានវាយប្រហារលើកម្លាំងអ៊ីរ៉ង់ បន្ទាប់ពីនាវាពាណិជ្ជកម្មមួយរងការវាយប្រហារ ខណៈអ៊ីរ៉ង់បានឆ្លើយតបដោយបាញ់មីស៊ីល និងដ្រូនសំដៅមូលដ្ឋានយោធាអាម៉េរិកនៅប្រទេសកូវ៉ែត បារ៉ែន និងកាតា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៣ ខែកក្កដានេះ។

ហេតុការណ៍នេះបានជំរុញឱ្យអេហ្ស៊ីប អ៊ីរ៉ាក់ អារ៉ាប់រួម អូម៉ង់ និងកាតា ថ្កោលទោសការវាយប្រហារ និងអំពាវនាវឱ្យគ្រប់ភាគីបញ្ឈប់ការបង្កើនភាពតានតឹង គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕