ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ចិន​០៣​នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ នៅ​ក្រុង​បា​វិត

11 ម៉ោង មុន

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក កែ​ច្នៃ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់ ។

ការ​បង្ក្រាប​ករណី​ជួញដូរ និង​កាន់កាប់​អាវុធ​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក កាន កេ​ន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល​ក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក កែ​ច្នៃ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ប្រុស ជា​ជនជាតិ​ចិន ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ។

ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​សារធាតុ​ញៀន ទម្ងន់ ២​គីឡូ ៦៦៦.៩៨​ក្រាម
-​ជញ្ជីង ០២​គ្រឿង
-​អាវុធ​ខ្លី ០១​ដើម
-​ដាវ ០១​ដើម
-​ទូរ​សព្ទ​ដៃ ០៣​គ្រឿង
-​ថេ​ប​ប្លេ​ត ០២​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕