ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះជួយពលរដ្ឋរងផលប៉ះពាល់ ដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់ ក្នុងសង្កាត់ចំនួន៥
- សៀមរាប
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍ របស់ ក្រុមការងារ ត្រៀមអន្តរាគមន៍គ្រោះ មហន្តរាយ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានឱ្យ ដឹងនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង ៣០នាទី រសៀលមានភ្លៀងនិងខ្យល់កន្ត្រាក់ ធ្លាក់ខ្លាំងនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ចំនួន ០៥សង្កាត់ ត្រូវបានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងត្រៀមចេញអន្តរាគមន៍គ្រោះមហន្តរាយ របស់ស្នង ការដ្ឋាននគរបាលខេត្តសៀមរាប ចុះជួយប្រជាពលរដ្ឋ ដែល រលំផ្ទះនៅតាមសង្កាត់ក្នុងក្រុងសៀមរាបទាំងនោះភ្លាមៗ ផងដែរ។
របាយការណ៍ដដែលបានបន្តថា ហេតុ ការណ៍ដែលបង្ក ឡើងដោយគ្រោះធម្មជាតិនេះ កើតមានឡើងនៅក្នុង សង្កាត់ស្វាយដង្គំ បណ្ដាលឱ្យបាក់ដើមឈើ ៣ដើម, រំលំផ្ទាំងប៉ាណូចំនួន ១, ដួលផ្លាកយីហោចំនួន ១, ដួលរលំតូបលក់ចំនួន០១ ធ្វើពីឈើប្រក់ស័ង្កសី, ខូចដំបូលកង់បី ចំនួន ១គ្រឿង បណ្ដាលមកពីដើមឈើបាក់សង្កត់លើ, នៅក្នុងសង្កាត់ក្របីរៀល បណ្ដាលឱ្យដួលរលំផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង, រលំសំយាបផ្ទះ និងរបើកដំបូលសង្គ័សីចំនួន ១ខ្នងផ្ទះ, នៅសង្កាត់គោកចក បណ្ដាលឱ្យ បាក់ដើមឈើចំនួន ៣ដើម បណ្ដាលឱ្យខូចខាត បន្ទប់ ទឹក និងផ្ទះបាយទាំងស្រុង,រលំផ្លាកគណបក្សភ្លើងទៀនចំនួន២ ផ្លាក,នៅសង្កាត់ស្រង៉ែ បណ្ដាលឱ្យ របើកដំបូលសង្គ័សី និង ក្បឿងចំនួន ៣៣ ខ្នងផ្ទះ ( ដើមឈើរលំកាត់ផ្លូវចំនួន ៥ដើម) និងនៅក្នុងសង្កាត់ជ្រាវ បានបណ្ដាលឱ្យ របើកដំបូលសង្គ័សី និង ក្បឿងចំនួន ៤ខ្នងផ្ទះ។
សូមបញ្ជាក់ថា ករណីគ្រោះធម្មជាតិ នេះ សរុបមាន ផ្ទះរលំចំនួន ៤ខ្នង់, រលំផ្លាកប៉ាណូ និងផ្លាកយីហោចំនួន ២ផ្លាក, របើកដំបូលផ្ទះ ស័ង្កសី ក្បឿង និង សំយាបផ្ទះ ចំនួន ៣៨ ខ្នង់ផ្ទះ, បាក់ដើមឈើ ចំនួន១២ដើម, ខូចខាតដំបូលកង់បី ចំនួន១គ្រឿង, ខូចខាតផ្ទះ បាយ និងបន្ទប់ទឹកចំនួន ៣, រលំតូបលក់ដូរ ចំនួន ១តូប, រលំផ្លាកគណបក្សភ្លើងទៀន ចំនួន ២ផ្លាក ហើយករណីខាងលើមិនមានបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ.។ រីឯនៅលើផ្លូវទៅប្រាសាទព្រះខ័ន បណ្តាលឱ្យបោកបក់រលំ បាក់ដើមឈើចំនួន ២ដើម សំណាងល្អ គ្មានអ្នករបួស ខណៈពេលនោះ ត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ចនាំគ្នា កាប់ ជញ្ជូនយកចេញពីផ្លូវ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរបានដោយរលូន ៕




























ចែករំលែកព័តមាននេះ