ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់ពេលនេះកងទ័ពថៃមិនទាន់រុះរើបន្លា លួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនពីដែនអធិបតេយ្យរបស់កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ កងទ័ព​ថៃ​មិន​ទាន់​រុះរើ​បន្លា​លួស និង​ដក​ចេញ​នូវ​គ្រឿងចក្រ​របស់​ខ្លួន​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​រសៀល…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ កងទ័ព​ថៃ​មិន​ទាន់​រុះរើ​បន្លា​លួស និង​ដក​ចេញ​នូវ​គ្រឿងចក្រ​របស់​ខ្លួន​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០២៥ ថា បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នៅ​ទិស​អានសេះ​ដែល​កងទ័ព​ថៃ​បាន​រំលោភ​បំពាន​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​ដោយនៅ​វេលា​ម៉ោង​៩:០៩ នាទី គ្រឿងចក្រ​ថៃ​បាន បន្ដ​កាយ​ដី ហើយ​នៅ​ម៉ោង ៩:៥០​នាទី មាន​រថយន្ដ​ថៃ ០១ គ្រឿង​ដឹក​លេណដ្ឋាន​បេតុង ក្នុង​នោះ​កង់​ឡាន​និង​លូ (​ធ្វើ​រួច​) មក​ទម្លាក់​នៅ​មុខ​ប៉ុស្តិ៍​របស់​ខ្លួន ហើយ​នៅ​វេលា​ម៉ោង​៩:៥៣​នាទី កម្លាំង​កងទ័ព​ថៃ​បាន​បន្ដ​ជីក​លេណដ្ឋាន ។ នៅ​វេលា​ម៉ោង ១០:៥៥​នាទី គ្រឿងចក្រ​ថៃ​មួយ​គ្រឿង​ទៀត​បាន​មក​ឈូស​ឆាយ​នៅ​ខាងក្រោយ​ប៉ុស្តិ៍ប៉ូលីស​ចម្ងាយ​ពី​ទីតាំង​កងទ័ព​កម្ពុជា​ប្រហែល​១៥​ម៉ែត្រ​នៅ​ចំណុច និង​បន្ដ​ដាក់​លូ និង​កង់​ឡាន​ចូល​លេណដ្ឋាន ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖«​នេះ​ជា​សកម្មភាព​ដ៏​គឃ្លើន​របស់​ថៃ​ដែល​រំលោភ​លើ​បទ​ឈប់​បាញ់ និង​រំលោភ​បំពាន​បូរណភាព​ទឹកដី​កម្ពុជា​» ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖« ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ កងទ័ព​កម្ពុជា​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​កងទ័ព​ថៃ​ដើម្បី​ឱ្យ​កងទ័ព​ថៃ​រុះរើ​បន្លា​លួស និង​ដក​ចេញ​នូវ​គ្រឿងចក្រ​របស់​ខ្លួន​ជា​បន្ទាន់​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា ។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ​រុះរើ​នៅឡើយ ហើយ​ភាគី​ទាំង​ពីរ​បាន​និង​កំពុង​ពិភាក្សា​គ្នា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ