ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃទី៥ ខែសីហានេះសាលារៀន៣២០ ក្នុងចំណោម៦០៥បន្តបិទទ្វារបណ្ដោះអាសន្ន ដោយ សារជម្លោះព្រំដែនក្នុងខេត្តចំនួន៤  

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​មុន​នេះ​ថា ៖ គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​មុន​នេះ​ថា ៖ គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥ សាលារៀន​ចំនួន​៣២០ ក្នុង​ចំណោម​សាលារៀន​៦០៥​បន្ត​បិទទ្វារ​ជា​បណ្ដោះអាសន្ន ដោយសារ​ជម្លោះព្រំដែន ក្នុង​ខេត្ត​ចំនួន​៤ មាន​ខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និង​ពោធិ៍សាត់ ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​សង្គ្រាម ៥​ថ្ងៃនេះ មាន​សិស្ស ១៥០០០០​នាក់ សាលារៀន​៦០០​កន្លែង និង​គ្រូបង្រៀន ៦.៥០០​នាក់ បាន​រង​ផល​ប៉ះពាល់​» ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពិធី​ប្រគល់​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ភៀស​សឹក​នៅ​ខេត្តព្រះវិហារ ដែល​គាំទ្រ​ដោយ​យូ​នី​សេ​ហ្វ ។

ក្នុង​គ្រប់​កាលៈទេសៈ សិទ្ធិ​របស់​កុមារ​គ្រប់​រូប ក្នុង​ការ​ទទួល​បានការ​អប់រំ​ត្រូវ​តែ​ត្រូវ​បានការ​ពារ ។ ការ​សិក្សា និង​កីឡា មិន​ត្រឹមតែ​ផ្តល់​ស្ថិរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​ក្តី​សង្ឃឹម និង​ជា​វិ​ថី​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ស្តារ​ផ្លូវចិត្ត​របស់​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ