ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ជិត​៤០​នាក់​ត្រូវ​ទាហាន​ថៃ​ចាប់​ បន្ទាប់​ពី​លួ.ច​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ​ខុសច្បាប់

19 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ ពលរដ្ឋ​​ខ្មែរ​​មាន​ប្រុស មាន​ស្រី​ប្រមាណ៣៨នាក់​ត្រូវ​បាន​កម្លាំង​ទាហាន​ព្រំដែន​ថៃ ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី៣០ សីហា ឆ្នាំ២០២៥ ក្រោយ​ពី​នាំ​គ្នា​លួច​ឆ្លង​អូរ​ព្រំដែន ទៅ​សម្ងំ​លាក់ខ្លួន​ក្នុង​ចម្ការ​អំពៅ​មួយ​កន្លែង ក្នុង​ទឹកដី នៃ​ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ​៖ ពលរដ្ឋ​​ខ្មែរ​​មាន​ប្រុស មាន​ស្រី​ប្រមាណ៣៨នាក់​ត្រូវ​បាន​កម្លាំង​ទាហាន​ព្រំដែន​ថៃ ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី៣០ សីហា ឆ្នាំ២០២៥ ក្រោយ​ពី​នាំ​គ្នា​លួច​ឆ្លង​អូរ​ព្រំដែន ទៅ​សម្ងំ​លាក់ខ្លួន​ក្នុង​ចម្ការ​អំពៅ​មួយ​កន្លែង ក្នុង​ទឹកដី នៃ​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ ឃុំ​ផា​ន​សឹក ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ​។ នេះ​បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​ប្រទេស​ថៃ​។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​មាន​សរុប​ចំនួន​៣៨​នាក់ មាន​ស្រី​ចំនួន​១៨​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​តូច​ម្នាក់​ផង​។

តាម​ប្រភព​បាន​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​ខ្មែរ បាន​លួច​ឆ្លង​អូរ​ព្រំដែន ចេញពី​តំបន់​ភូមិសាស្ត្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ រួច​ឆ្លង​អូរ​ព្រំដែន​ចូល​ទៅ​ប្រទេស​ថៃ ដោយ​មាន​ខ្យល់​ជា​អ្នក​នាំ​ផ្លូវ​។ ក្រោយ​នាំ​គ្នា​ឆ្លង​ផុត​ពី​អូរ​ព្រំដែន បាន​ប្រហែល​០២​គីឡូម៉ែត្រ ពួក​គេ​បាន​សម្ងំ​លាក់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ចម្ការ​អំពៅ​មួយ​កន្លែង លុះ​ព្រឹក​ព្រលឹម ពេល​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ចេញ​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ ហើយ​ក៏​ចាប់ខ្លួន​តែ​ម្ដង​។

បើ​តាម​ព័​ត៏​មាន​បឋម ដែល​បាន​សួរនាំ​ដោយ​ក្រុម​ទាហាន​ថៃ ពលរដ្ឋ​ខ្មែរ​ទាំងនោះ សុទ្ធតែ​ធ្លាប់​ធ្វើការ​នៅ​ប្រ​ទស​ថៃ តែ​ពួក​គេ​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​កាលពី​ខែ​មុន​នេះ​។ ដោយសារ​តែ​ពួក​គេ​ធ្លាប់​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទើប​ពួក​គេ​ទាក់ទង​មេខ្យល់ ជួយ​នាំ​ផ្លូវ​នាំ​ពួក​គេ​លួច​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តែ​ទើប​ឆ្លង​ផុត​ពី​ព្រំដែន​បាន​ប្រហែល​០២​គីឡូម៉ែត្រ ក៏​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​ល្មម​។

កោះសន្តិភាព មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ព្រំដែន​កម្ពុជា ក្នុង​អង្គភាព​ណាមួយ​បាន​ទេ រហូត​មក​ដល់​ពេល​នេះ ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ត្រូវ​ទាហាន់​ថៃ​ចាប់​។ ប៉ុន្តែ​យ៉ាងណា អាជ្ញាធរ​ស្រ​យក​ម៉ា​ឡៃ ឬ កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន គូរ​តែ​ធ្វើការ​ស្រ​សាវ​ជ្រាវ​រកមុខ​ខ្លោង នាំ​ពលរ​ដ្ខ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ ដើម្បី​ចាត់​វិ​ធនា​ការ​តាម​ផ្លូវច្បាប់​។

កន្លង​មក​ថ្មី​ៗ​នេះ ពួក​ឈ្មួញ​ទុច្ចរិត មិន​ត្រិ​ម​តែ​លួច​នាំ​បារី និង ទំនិញ​ផ្សេង​ៗ ឆ្លង​ដែន​ចេញ​ទៅ​ថៃ ឬ នាំ​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ដោយ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេល​នេះ​ពួក​ជន​ឆក់​ឪ​កាស ថ្លើមធំ​បាន​ឃុបឃិត​គ្នា​នាំ​ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់ លួច​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​ទៀត ខណៈ​ដែល​ភាគី នៃ​ប្រទេស​ទាំង​០២​កំពុង​មើល​មុខ​គ្នា​មិន​ចំ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ