ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​មន្ទីរ​ជំនាញយកចិត្តទុកដាក់ ចុះ​សិក្សា​ស្វែង​យល់​ដល់​មូលដ្ឋាន និង​រក​ទីផ្សារ​ជូន​កសិករ

1 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ អញ្ជើញ​ចុះ​ពិនិត្យ​មើល ការ​បូមទឹក​សង្គ្រោះ​ស្រូវ​វស្សា​របស់​ប្រជាពលរដ្ឋ ចំនួន​ជាង ៣៥០​ហិច​តា ស្ថិត​នៅ​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

នា​ឱ​នោះ​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​មន្ត្រី ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់ ចុះ​សិក្សា​ស្វែង​យល់​ឱ្យ​ដល់​មូលដ្ឋាន ដោយ​ពិនិត្យ​មើល​ស្ថានភាព លទ្ធភាព​ជាក់ស្ដែង​នូវ​រាល់​ប្រភព​ទឹក ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​អន្តរាគមន៍ បូម ឬ​បញ្ជូន​ទឹក​បញ្ចូល​ស្រែ ជួយ​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម ដោយសារ​ខ្វះ​ទឹក គឺ​មិន​ត្រូវ​ទុក​ឲ្យ​មានការ​ខូចខាត ដោយ​យើង​មិន​បាន​ជួយ​ពួក​គាត់​ឲ្យ​អស់​លទ្ធភាព​ដែល​មាន​នោះ​ឡើយ​។

ចំណែក​មន្ទីរ​ពាណិជ្ជកម្ម​ត្រូវ​ស្វាត់​ស្វែងរក​ទីផ្សារ​និង​ចុះ​តាមដាន​សកម្មភាព​ឈ្មួញកណ្តាល​កុំអោយ​ចុះ​បង្អាប់​ទីផ្សារ​កសិផល​របស់​កសិករ​អោយ​សោះ​ត្រូវ​ចុះ​អោយ​ដល់​កន្លែង​ទីផ្សារ​ធំ​ដែល​ទិញ​ពី​កសិករ​អោយ​បាន​ទៀងទាត់​នេះ​ជា​ការ​តាមដាន​ដ៍​មាន​ប្រសិទ្ធភាព​បំផុត​។

លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ចំពោះ​បញ្ហា​ប្រឈម សំណូមពរ និង​ការ​លំបាក របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន គឺ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​មានការ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​គ្រប់​កាលៈទេសៈ និង​ដោះស្រាយ បាន​ទាន់​ពេលវេលា បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ជា​ពិសេស​សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា តែងតែបាន​ណែនាំ និង​ជំរុញ​ដល់ ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​តែ​យកចិត្តទុកដាក់​ឲ្យ​បានជា​ប្រចាំ ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ក៍បាន​មាន​ប្រសាសន៍​សំនូមពរ​ដល់​បងប្អូន​ប្រជា​កសិករ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​ការងារ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ តាម​រយៈ​ការ​បូម ឬ​បញ្ជូន​ទឹក​បញ្ចូល​ស្រែ បាន​ដោយ​រលូន ទាន់​ពេលវេលា ប្រកបដោយ​សមធម៌ និង​តម្លាភាព ដែល​ជា​ការ​រួមចំណែក​លើក​ស្ទួយ​ជីវភាព​របស់​ពលរដ្ឋ​តាម​រយៈ​វិស័យ​កសិកម្ម​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ធ្វើ​អោយ​ដឹង​ថា​៖ ក្រោម​ការ​ចង្អុលបង្ហាញ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន បាន​ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ ចំនួន ៣៥០​ហិ​កតា ស្ថិត​ក្នុងភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ដោយ​បូមទឹក​ចេញពី​ស្ទឹង​ប៉ៃលិន ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ខ្នាត​ធំ ៦៥​សេះ ចំនួន ២​គ្រឿង ដោយ​ធ្វើការ​បូ​មតគ្នា ២​តំណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ