ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន
ម៉ាណែត អមដំណើរដោយលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធលោកនាយចំណង់ចាប ថី ដែលបានពលីនៅតំបន់ប្រាសាទតាមាន់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតនៅវត្តលោមព្រលឹង ក្នុងភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីជាការរំលឹកនូវគុណូបការៈ ក៏ដូចជាវីរភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយគ្រឿងឧប ភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រុមគ្រួសារយុទ្ធពលី ដើម្បីកសាងជីវភាពផងដែរ ៕



ចែករំលែកព័តមាននេះ